28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ទីតាំងសង្វៀនមាន់ជល់និងអាប៉ោងបង្កប់ក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាលកំពុងតែដំណើរការយ៉ាងរលូនបែបជាអាជ្ញាធរខេត្តព្រៃវែងមិនមានសមត្ថភាពចុះបង្ក្រាប!!!

- Advertisement -spot_img

ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ «មាន់ជល់ បង្កប់អាប៉ោង» ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិ ស្វាយ សាក់ ឃុំ ពោធិ៍ ទី ស្រុក ស៊ីធរ កណ្តាល ខេត្ត ព្រៃវែង កំពុងតែបើកដំណើរការរាល់ថ្ងៃយ៉ាងរលូនបែរជាអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនមានវិធានការចុះបង្ក្រាបទៅវិញរឺក៏ជា។


ប្រជាពលរដ្ឋកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរនៅក្នុងមូលដ្ឋានស៊ីធរកណ្ដាលថា៖មិនអើពើក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាល់តែសោះទុកបណ្ដែតបណ្ដោយឬមានការបើកដៃអោយមានការលេងល្បែងស៊ីសងរឺក៏អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅកន្លែងនេះ។
ពលរដ្ឋជាច្រើនបានលើកឡើងថា ហេតុអ្វីល្បែងស៊ីសងបង្កប់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបសង្ស័យម្ចាស់មានឫទ្ធិអំណាចបារមីខ្លាំងទើបធ្វើឲ្យអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនហានចុះបង្ក្រាប ឬក៏ចេះមន្តអាគមន័អាចបំបាំងភ្នែកសមត្ថកិច្ចបាន។


ហើយកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងសុីសងជាដើមចោមនៃបង្កើតបទល្មើស!
ប្រជាពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលហាក់បីដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។ ជៀសវាងប្រជាពលរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ពន្ធ័មូលដ្ឋានមានកា រឃុបឃិត បើកភ្លើងខៀវ បង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍។ជៀសវាងការរិះគន់និងការសង្ស័យរបស់ប្រជាពលរដ្ឋគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផង!!!


ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង គួរគប្បីចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តនិងមន្ត្រីជំនាញនៃស្នងការខេត្តចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។ ជៀសវាងប្រជាពលរដ្ឋមហាជនមានការរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្តមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសនៅក្នុងមូលដ្ឋានដើម្បីទទួលផលប្រយោជន៍និងលាភសក្ការៈ។គួរគប្បីចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងស្រាវជ្រាវបង្ក្រាប។ដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

ដោយ គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img