28 C
Phnom Penh
Saturday, September 21, 2024
- Advertisement -spot_img

ទស្សនៈចំពោះការស្មោះត្រង់

- Advertisement -spot_img
  • ភាពស្មោះត្រង់ បង្កើតការស្មោះត្រង់។ កុំយកលុយទៅទិញភាពស្មោះត្រង់។ កុំយកអំណាចទៅគំរាមភាពស្មោះត្រង់ ។
  • ស្មោះត្រង់ពិត គឺត្រង់ក្នុង ត្រង់ក្រៅ ត្រង់ដើម ត្រង់កណ្ដាល ត្រង់ចុង ត្រង់គ្រប់ទីកន្លែង និងត្រង់គ្រប់ពេលវេលា ។
  • ត្រង់ឥតខ្លាច ត្រង់ឥតភ័យ ត្រង់ឥតល្ងង់ ត្រង់ឥតរង្វេង ។
  • ត្រង់ឥតគំនុំ ត្រង់ឥតប្រៀតបៀន ត្រង់ឥតប្រទូស្ដ ត្រង់ឥតក្រោធខឹង ។
  • ត្រង់ឥតបក្សពួក ត្រង់ឥតញាតិផៅ ត្រង់ឥតផលប្រយោជន៍ផ្ទាល់ខ្លួន ។
  • ភាពសង្ស័យ ធ្វើអោយភាពបរិសុទ្ធ ល្អក់កករលែងមើលឃើញការពិត ។
  • ភាពសង្ស័យ កំចាត់អស់ភាពទុកចិត្ត និងភាពស្មោះត្រង់ ។
  • ភាពចង្អៀតចង្អល់ ភាពតានតឹង ភាពស្អុះស្អាប់ក្នុងអាកាស កំចាត់អស់ភាពស្ងប់ស្ងាត់ ភាពសុខដុមរមនា ។

ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img