25.2 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

តៃវ៉ាន់ និងចិនត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសសង្គ្រាម

- Advertisement -spot_img

តៃវ៉ាន់ និងចិនគួរតែធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ចៀសសង្គ្រាម ហើយការទទួលខុសត្រូវក្នុងការធានាសន្តិភាព គឺស្ថិតនៅជាមួយមេដឹកនាំនៃភាគីទាំងពីរ។

លោក Ma បានមកដល់ប្រទេសចិនកាលពីថ្ងៃចន្ទ ជាលើកទីមួយ ដែលអតីតមេដឹកនាំតៃវ៉ាន់ធ្វើទស្សនកិច្ចចិនដីគោក ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល។

លោក Ma បាននិយាយក្នុងអំឡុងពេលជួបជាមួយលោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិននៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនថា ការរក្សាការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពនៃទំនាក់ទំនងគឺជា «មតិសាធារណៈទូទៅនៃសង្គមតៃវ៉ាន់»។

លោក Ma បាននិយាយទៀតថា វាគឺជាការទទួលខុសត្រូវរួមគ្នា «អ្នកទទួលខុសត្រូវ» នៅលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងការខិតខំគ្រប់ឱកាសដើម្បីលើកកម្ពស់សន្តិភាព។

លោកបានសង្កត់ធ្ងន់ទៀតថា ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្តូរ ធ្វើការជាមួយគ្នា និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្គ្រាម និងជម្លោះ។

កំលុងអាណត្តិដឹកនាំកាលពីចន្លោះឆ្នាំ២០០៨-២០១៦ របស់លោក ម៉ា ទំនាក់ទំនងរវាងតៃវ៉ាន់និងចិនមានភាពប្រសើរឡើងគួរកត់សម្គាល់ រហូតដល់មានកិច្ចប្រជុំកំពូលរវាងលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅឯប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ ថែមទៀតផង៕

ប្រភពប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img