26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

តេក្វាន់ដូកម្ពុជាឈ្នះមេដាយមាស២គ្រឿងជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

- Advertisement -spot_img

កីឡាតេក្វាន់ដូកម្ពុជាដណ្ដើមបានមេដាយមាស២គ្រឿងជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពោលធ្វើបានក្នុងឆ្នាំ២០២៣លើទឹកដីខ្លួនឯង ពោលកន្លងមកដណ្ដើមបានតែមួយគ្រឿងៗប៉ុណ្ណោះ។

ម្ចាស់ផ្ទះកម្ពុជាឈ្នះបានមេដាយមាស២គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៧គ្រឿងដោយកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនីកូនខ្មែរអាមេរិក ថិប កាសាន់ទ្រីនីកូល។

គួរបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូក្នុងព្រឹត្តិការណ៍ស៊ីហ្គេមពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា នៅសាល OCIC។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូក៏បានបង្ហើបយុទ្ធសាស្ត្រសំខាន់ៗចំនួនដើម្បីពង្រឹងបន្ថែមលើកីឡាតេក្វាន់ដូ ក្រោយចប់ស៊ីហ្គេម២០២៣។

ឯកឧត្ដមបណ្ឌិតសភាចារ្យសង្កត់ធ្ងន់លើការបង្កើនធនធានកីឡាករកីឡាការិនី, បញ្ចូលកីឡាតេក្វាន់ដូនៅតាមគ្រឹះស្ថានអប់រំ និងចូលរួមការប្រកួតធំៗដើម្បីបង្កើនបទពិសោធ និងសមត្ថភាព៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img