32.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

តើរដ្ឋាភិបាលលោក បៃដិន អាចនាំអាមេរិកទៅកាន់សង្រ្គាមលោកលើកទី៣ទេ!!

- Advertisement -spot_img

អតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) រិះគន់រដ្ឋាភិបាលលោក បៃដិន ថាអាចនាំអាមេរិកទៅកាន់សង្គ្រាម ហើយលោកបានសន្យាដល់អ្នកគាំទ្ររបស់ខ្លួននៅរដ្ឋ South Carolina ថានឹងនាំមកនូវសន្តិភាពជូនអាមេរិក ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី នៅអាណត្តិក្រោយនេះ។

កាលពីថ្ងៃសោរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ត្រាំ បានទៅទស្សនកិច្ចរដ្ឋ New Hampshire និងរដ្ឋ South Carolina ដើម្បីស្វែងរកគាំទ្រ ក្នុងព្រឹត្តិការណ៍បោះឆ្នោតនាឆ្នាំ២០២៤ខាងមុខ។

តាមរយៈសន្ទរកថា អតីតប្រធានាធិបតីរូបនេះ ថ្លែងថា រដ្ឋាភិបាលរបស់លោក ចូ បៃដិន (Joe Biden) អសមត្ថភាព និងមានភាពទន់ខ្សោយ ដោយអាចនាំអាមេរិកទៅដល់សង្គ្រាមលោកលើកទី ៣។ ដូច្នេះ ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតីអាណត្តិថ្មី លោកនឹងនាំមកនូវសន្តិភាពឡើងវិញ។ លោក បាន សង្កត់ ធ្ងន់ ទៀតថា ប្រសិន បើ លោក ជា ប្រធានាធិបតី នោះ នឹង គ្មាន ឱកាស នៃ ជម្លោះ នៅ អ៊ុយក្រែន ឡើយ។

គួររំលឹកថា លោក ត្រាំ បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក អាណត្តិឆ្នាំ២០២៤ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ៕

ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img