28.9 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

តើខេត្តថៃណាខ្លះហើយ ដែលកំពុងលិចលង់ដោយសារទឹកជំនន់?

- Advertisement -spot_img

បច្ចុប្បន្នខេត្តរបស់ប្រទេសថៃចំនួន ១៣ ហើយដែលកំពុងជួបគ្រោះទឹកជំនន់ ក្នុងនោះមានដូចជា ខេត្ត Phayao, Nan, Chiang Mai, Lamphun, Lampang, Phetchabun, Kalasin, Khon Kaen, Nong Bua Lam Phu, Pathum Thani, Samut Prakan, Rayong និងខេត្ត Chanthaburi ។

ក្រៅពីខេត្តទាំងនោះ ទីក្រុងបាងកកក៏កំពុងរងហានិភ័យពីទឹកជំនន់ទ្រង់ទ្រាយធំផងដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយនឹងកម្រិតទឹកទន្លេហក់ឡើងខ្ពស់ ។

ទោះយ៉ាងណា រហូតមកដល់ពេលនេះក៏មានការអន្តរាគមន៍ពីសំណាក់មន្ត្រីរដ្ឋាភិបាលផងដែរ ដោយក្នុងនោះរដ្ឋបាលទីក្រុងបាងកកបានដាក់ម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងដើម្បីរំដោះទឹកចេញពីរាជធានី ។

បន្ថែមពីនេះកងទ័ពជើងទឹកថៃក៏បានដាក់ពង្រាយទូកចំនួន ២០ គ្រឿងផងដែរដើម្បីជួយបង្ហូរទឹកពីទន្លេ Prasae ចូលទៅក្នុងឈូងសមុទ្រថៃដើម្បីកាត់បន្ថយការជន់លិចនៅស្រុក Klaeng នៃខេត្ត Rayong បន្ទាប់ពីកម្រិតទឹកទន្លេបានហក់ឡើងខ្ពស់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ។

គួរបញ្ជាក់ថា ថ្មីៗនេះមជ្ឈមណ្ឌលធនធានទឹកជាតិរបស់ប្រទេសថៃបានចេញការព្រមានអំពីគ្រោះទឹកជំនន់ ជន់លិចទូទាំងប្រទេស ហើយក៏បានប្រាប់ដល់ប្រជាជនក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក និងតំបន់ជាយក្រុងរបស់ខ្លួនឲ្យប្រុងប្រយ័ត្នបន្ថែមទៀតចំពោះទឹកទន្លេដែលហូរហៀរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ៕

ប្រភព ReliefWeb ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img