29.3 C
Phnom Penh
Sunday, June 22, 2025
- Advertisement -spot_img

តើកូនៗរបស់សម្ដេច ម៉ែន សំអន កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?

- Advertisement -spot_img

នៅក្នុងនីតិកាលទី៧នេះ កូនប្រុសទាំង២រូបរបស់សម្ដេចម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលក្នុងនោះមានកូនប្រុសម្នាក់ គឺជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា បានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូនជំនួសលោក ស៊ុន ចាន់ថុល។ ការប្រកាសតែងតាំងលោក ប៉េង ពោធិ៍នា ទទួលបានការចាប់អារម្មណ៍ ដោយសាររដ្ឋមន្រ្តីវ័យក្មេងរូបនេះត្រូវគេដឹងថាជាកូនប្រុសសម្តេចម៉ែន សំអន។ មុនទទួលតំណែងដឹកនាំការងារនៅក្រសួងសាធារណការនិងដឹកជញ្ជូន លោក ប៉េង ពោធិ៍នាធ្លាប់បម្រើការងារជាមន្រ្តីនៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចវិបុលបញ្ញា សុខ អាន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនឹងដឹកជញ្ជូន


ស្ថិតនៅក្នុងចំណោមរដ្ឋមន្រ្តីវ័យក្មេងក្នុងជួររដ្ឋាភិបាលនីតិកាលទី ៧ ដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោក ប៉េង ពោធិ៍នា ជាបញ្ញវន្តមួយរូបដែលទទួលបានការអប់រំជ្រៅជ្រះដោយលោកបានបញ្ចប់ការសិក្សាពីប្រទេសកាណាដា។
សម្រាប់អណត្តិទី៧នេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីក្រសួងសាធារណការនឹងដឹកជញ្ជូនជំនួស ។
ដោយបានរៀនសូត្រ ជាមួយបទពិសោធន៍បានចូលរួមអនុវត្តការងារជាមួយថ្នាក់ដឹកនាំជារៀមច្បងអស់រយៈពេលជាង ៧ ឆ្នាំ ក្នុងវិស័យសាធារណការនឹងដឹកជញ្ជូន លោករដ្ឋមន្រ្តីបានអះអាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តក្នុងការបន្តអភិវឌ្ឍវិស័យសាធារណរការឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានផ្ដោតលើគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍចំនួន ៥ ចំណុច រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី
ក្រោយទទួលបានតួនាទីដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន លោកក៏នឹងជំរុញឲ្យថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការនៅក្នុងក្រសួងខិតខំយកអស់កម្លាំងកាយចិត្ត និងសមត្ថភាពចូលរួមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ភាពបុរេសកម្ម និងអន្តរសកម្ម ដើម្បីសហការគ្នាសម្រចឱ្យបាននូវសមិទ្ធផលការងារថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនរាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ៕

ចំណែកកូនប្រុស១រូបទៀតរបស់សម្ដេច ម៉ែន សំអន លោក ប៉េង ពោធិ៍សា ទទួលបានការតែងតាំងជាអភិបាលខេត្តស្វាយរៀងជំនួសលោកម៉ែន វិបុល។

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img