25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

តុលាការក្រុងមូស្គូ បញ្ជាឱ្យឃុំខ្លួនជនជាប់ចោទទាំងបួននាក់ ក្នុងសំណុំរឿងវាយប្រហារសាលប្រគុំតន្ត្រី

- Advertisement -spot_img

តុលាការស្រុក Basmanny នៃទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ បានផ្តល់ចំណាត់ការរបស់អ្នកស៊ើបអង្កេតសម្រាប់ការឃុំខ្លួន ដែលជាវិធានការបង្ការដែលត្រូវបានជ្រើសរើស សម្រាប់ជនជាប់ចោទទាំងបួននាក់នៅក្នុងសំណុំរឿងវាយប្រហារ Crocus City Hall ។

តុលាការក្រុងមូស្គូបាននិយាយតាមរយៈ Telegram ថា បុរសទាំងបួននាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី 22 ខែឧសភា។
ពួកគេទាំងអស់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម យោងតាមតុលាការនៃយុត្តាធិការទូទៅនៃទីក្រុងមូស្គូ ដែលស្ថិតនៅក្រោមក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្ស៊ី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំង បួននាក់ ត្រូវបាននាំទៅតុលាការរៀងៗ ខ្លួនកាលពីថ្ងៃអាទិត្យ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានឱ្យដឹងថា មនុស្សបីនាក់បានសារភាពកំហុសចំពោះការចោទប្រកាន់ទាំងអស់។ឈ្មោះរបស់ជនជាប់ចោទទាំងបួននាក់ក្នុងសំណុំរឿងនេះគឺ ទី០១ ឈ្មោះ Dalerdzhon Mirzoyev, ទី០២ ឈ្មោះ Saidakrami Rachabalizoda, ទី០៣ ឈ្មោះ Shamsidin Fariduni និងទី០៤ ឈ្មោះ Mukhammadsobir Faizov ដែលតុលាការក្រុងម៉ូស្គូបានប្រកាសតាមរយៈប្រព័ន្ធ តេឡេក្រាម។

អ្នកទាំងបួនមកពីប្រទេសតាជីគីស្ថាន ដែលជាអតីតសាធារណរដ្ឋសូវៀត ហើយបានមកនៅប្រទេសរុស្ស៊ីទាំងមានទិដ្ឋាការ បណ្ដោះអាសន្ន ឬ ផុតកំណត់។

TASS បានរាយការណ៍ថា តុលាការបានបើកសវនាការសម្រាប់ជនជាប់ចោទម្នាក់ៗ ដោយមិនមានសមាជិកសាធារណៈត្រូវបានអនុញ្ញាត និងសេចក្តីប្រកាសនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយនឹងព័ត៌មានបន្ថែមស្តីពីការចោទប្រកាន់លើជនសង្ស័យទាំង៤នាក់ខាងលើនេះ។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img