23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

តារាសម្ដែង ឌុច លីដា បើករថយន្តក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាល់កុល ០.៩០មីល្លីក្រាមក្នុងមួយលីត និងត្រូវបានផាកពិន័យ ២លានរៀល

- Advertisement -spot_img

តារាសម្ដែង ឌុច លីដា ត្រូវបានមហាជនស្គាល់ថា ជាតារាស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការសម្ដែងភាពយន្តជាច្រើនរឿង និងបទចម្រៀងខារ៉ាអូខេ ព្រមទាំងការងារសិល្បៈជាច្រើនទៀត។ ភាគច្រើននៃការសម្ដែងភាពយន្ត គឺនាងតែងតែទទួលបានតំណែងជាតួឯក៕

សូមបញ្ជាក់ផងដែលថា តារាសម្តែងដ៏ល្បីម្នាក់នេះ មិនដឹងថាគាត់មានកម្មវិធីពីណាមកនោះទេ ប៉ុន្តែពេលគាត់បានបើករថយន្តចូលគោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ របស់អធិការដ្ឋានខណ្ឌ៧មករា​ ហើយមិនសហការជាមួយសមត្ថកិច្ចពិនិត្យជាតិ​អាកុល​ និងបានបង្កការភ្ញាក់ផ្អើលពេញកន្លែងគោលដៅពិនិត្យជាតិអាកុល ។ ​



ហេតុការណ៍នេះ កើតឡើងនាវេលា​ម៉ោង​១២រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ ស្ថិតនៅ​ម្ដុំអតីតផ្សារស៊ីតនី​ ផ្លូវ​កម្ពុជា​ក្រោម​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។ យោងតាមសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ក្រោយពីនាំតារាសម្ដែង ឌុច លីដា ទៅដល់អធិការខណ្ឌ សមត្ថកិច្ចបានវាស់ជាតិអាល់កុល គឺមានកម្រិត ០.៩០មីល្លីក្រាមក្នុងមួយលីត្រខ្យល់ និងបានបង់ផាកពិន័យចំនួន២លានរៀល។

អ្វីដែលសមត្ថកិច្ចកត់សម្គាល់ មុននឹងនាំតារាសម្ដែង ឌុច លីដា ទៅអធិការខណ្ឌ គឺដោយសារតែតារាសម្ដែងល្បីរូបនេះ មិនបានសហការជាមួយសមត្ថកិច្ច នៅនឹងគោលដៅចរាចរណ៍ ដោយបានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យដាក់មកលើសមត្ថកិច្ចទៀតផង។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img