25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

តារាចម្រៀង Ed Sheeran កំពុងប្រឈមនឹងបណ្តឹងតម្លៃ១០០លានដុល្លារ ពាក់ព័ ន្ធការរំលោភកម្មសិទ្ធបញ្ញា

- Advertisement -spot_img

(បរទេស)៖ តារាចម្រៀងល្បីឈ្មោះរបស់អង់គ្លេស លោក Ed Sheeran ត្រូវបានរាយការណ៍មកថា នឹងឡើងតទល់ក្តីក្នុងសវនាការ ជុំវិញបណ្តឹង ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១០០លានដុល្លារ ខណៈបណ្តឹងនេះបានកើតមានឡើង បន្ទាប់ពីមានការទាមទារថា ស្នាដៃចម្រៀងរបសលោក ដែលផ្ទុះខ្លាំងកាលពីឆ្នាំ២០១៤ ចំណងជើងថា «Thinking Out Loud» បានចម្លងចេញពីបទរបស់ តារាចម្រៀង Marvin Gate ចំណងជើងថា «Let’s Get It On»។ បច្ចុប្បន្នចៅក្រមសហព័ន្ធក្នុងតំបន់ Manhattan បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់តារាចម្រៀងវ័យ៣១ឆ្នាំរូបនេះ និងបញ្ចូនសំណុំរឿងទៅកាត់ក្តីបន្តនាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន msn នាពេលថ្មីៗនេះ។

បើយោងតាមចៅក្រមរបស់តារាចម្រៀង Ed Sheeran ពាក្យបណ្តឹងដែលបានចោទប្រកាន់ទៅលើតារារូបនេះ គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវឡើយ ព្រោះ ធាតុផ្សំដែលស្រដៀងគ្នារវាងបទចម្រៀងទាំងពីរមិនមានភាព «Unique» ដែលត្រូវបានគ្របដណ្តប់នៅក្រោមច្បាប់ កម្មសិទ្ធបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមនៅសហរដ្ឋអាមេរិកបាននិយាយថា តារាចម្រៀង Sheeran ត្រូវតែប្រឈមនឹងគណៈវិនិច្ឆ័យ ដើម្បីដោះស្រាយបន្តទៀត។

ទោះជាបែបនេះក្តី គេមិនទាន់ដឹងឡើយថាតើ រឿងក្តីរបស់តារាចម្រៀង Ed Sheeran ខាងលើនេះទៅជាយ៉ាងណា ខណៈកាលបរិច្ឆេទនៃការឡើងសវនាការគឺនៅមិនទាន់កំណត់ពេលនៅឡើយ៕

ប្រភព msn ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img