ខេត្តកំពង់ស្ពឺ៖ ជុំវិញរឿងរ៉ាវគម្រោងអភិវឌ្ឍន៍ មូលនិធិឃុំសង្កាត់នៅតាមបណ្ដាស្រុកនីមួយៗក្នុងខេត្តកំពង់ស្ពឺ ដែលជាថវិការជាតិត្រូវបានប្រមុខរាជរដ្ឋាភិបាលខិតខំរិះរកនិងទម្លាក់មកឲ្យអភិវឌ្ឍន៍តាមឃុំសង្កាត់គឺមិនត្រូវបានដាក់ឲ្យដេញថ្លៃដើម្បីឲ្យមានតម្លាភាពយុត្តិធម៌ និង លទ្ធិប្រជាធិបតេយ្យនោះទេ។ នេះបើតាមការលើកឡើងរបស់ក្រុមហ៊ុនអ្នកទទួលការនិងលោកមេឃុំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺបានលើកឡើង។

ជាក់ស្ដែងគម្រោងផ្លូវបេតុងអាមេមួយខ្សែ÷មានប្រវែង 480 ម៉ែត្រ ជាគម្រោងមូលនិធិឆ្នាំ 2024 គឺពុំត្រូវបានដាក់ឲ្យដេញថ្លៃនោះទេគឺគេចូលធ្វើឆៅៗតែម្ដងដោយមិនមានការបើកសំណើឲ្យដេញថ្លៃតាមបែបលទ្ធិប្រជាធិបតេយ្យនោះទេ។ ពាក់ព័ន្ធនឹងគម្រោងផ្លូវបេតុងអាមេមួយខ្សែស្ថិតនៅក្នុងឃុំពេជ្រមុន្នី ដែលមិនត្រូវបានដើរដេញថ្លៃនេះអង្គភាពយើងបានទំនាក់ទំនងទៅលោក ចិន សាម៉េត នាយកទីចាត់ការផែនការវិនិយោគ ខេត្តកំពង់ស្ពឺ តែលោកមិនលើកទូរសព្ទនោះទេ។

ចំណែកឯលោក ណុប សុខ មេឃុំពេជ្រមុន្នី បានប្រាប់អង្គភាពអង្គភាពសារព័ត៌មានយើងថា គម្រោងផ្លូវបេតុងនៅក្នុងឃុំរបស់លោកនេះគឺមិនត្រូវបានដាក់ដេញថ្លៃនោះទេគឺ មានការអនុលោមភាព ពីលោកវី សំណាង អភិបាលខេត្តខេត្តកំពង់ស្ពឺ ហើយ គាត់មិនមែនចេះតែធ្វើស្រេចតែចិត្តទេគឺ ទាល់តែមានការអនុញ្ញាតពីអភិបាលខេត្តទើបយើងធ្វើបាន។
ជុំវិញនិងថវិកាដែលចំណាយទៅលើផ្លូវបេតុងមួយខ្សែដែលមានប្រវែង480ម៉ែត្រនេះក៏លោកមិនដឹងនោះដែរ ព្រោះឯកសារនេះលោកមិនបានកាន់ទេ មហាជនក៏ដូចជាប្រជាពលរដ្ឋបានដាក់ជាសំណួរថា គម្រោងមូលនិធិរបស់ឃុំ ហេតុអីបានជាលោកចៅហ្វាយខេត្តអ្នកសម្រេចទៅវិញ? ហើយបើគម្រោងមូលនិធិឃុំនីមួយៗមិនត្រូវបានដាក់ដេញថ្លៃបែបនេះតើ យុត្តិធម៌តម្លាភាពនិងលទ្ធិប្រជាធិបតេយ្យនៅឯណា? ឬមួយក៏ដូចពាក្យដែលប្រជាពលរដ្ឋលើកឡើងថា÷ចាក់ក្រាស់ស៊ីស្ដើង ចាក់ស្ដើងស៊ីក្រាស់ ហើយបើនៅតែធ្វើបែបនេះ តើឃុំសង្កាត់នីមួយៗនៅក្នុងខេត្តកំពង់ស្ពឺអភិវឌ្ឍន៍ប៉ុន្មានឆ្នាំទៀតទើបរីកចម្រើន?
ហើយថវិកាជាតិនិងក្លាយទៅជាយ៉ាងណាបើគម្រោងមូលនិធិក្នុងឃុំនីមួយៗនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានមិនដាក់ឲ្យដេញថ្លៃ តាមបែបលទ្ធិប្រជាធិបតេយ្យ ឬអាចនិយាយឲ្យខ្លីថាគេរៀបគម្រោងធ្វើស៊ីថវិកាជាតិ តាំងពីមន្ត្រីថ្នាក់ខេត្ត រហូតដល់មន្ត្រីនៅមូលដ្ឋាន។
ជុំវិញរឿងរ៉ាវដែលលោក ណុប សុខ ជាមេឃុំពេជ្រមុន្នី លើកឡើងថាគម្រោងមូលនិធិឆ្នាំ 2024 របស់លោកមិនត្រូវបានដាក់ដេញថ្លៃដោយសារមានមានការអនុលោមភាពនិងសម្រេចពីលោកចៅហ្វាយខេត្តកំពង់ស្ពឺនេះ អង្គភាពយើងព្យាយាមទំនាក់ទំនងទៅលោកវី សំណាង អភិបាលខេត្តកំពង់ស្ពឺដែរតែទូរសព្ទខលចូលពុំមានអ្នកលើក។

ភាពមិនប្រក្រតីនៃគម្រោងដេញថ្លៃក្នុងឃុំសង្កាត់នីមួយៗក្នុងខេត្តកំពង់ស្ពឺនេះ មហាជនក៏ដូចជាក្រុមហ៊ុនអ្នកទទួលការបានសំណូមពរទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយមេត្តាដាក់ចារកិច្ចស៊ើបអង្កេត និងធ្វើសវនកម្មចំពោះខេត្តកំពង់ស្ពឺនេះផង បើពុំដូច្នោះទេថវិកាជាតិដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់មកឲ្យអភិវឌ្ឍន៍តាមឃុំសង្កាត់និងត្រូវ ខាតបង់ដោយសារក្រុមមន្ត្រីខិលខូចនិងបច្ចេកទេសរៀបគម្រោងធ្វើស៊ី និងហែកថវិកាជាតិចែកគ្នាចាយជាក់ជាមិនខាន។
ដោយគិរីដងរែក




