29.1 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ជប៉ុនត្រៀមបន្ថែមទណ្ឌកម្មលើរុស្ស៊ី

- Advertisement -spot_img

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាតស៊ូណូ បានបញ្ជាក់ថា ប្រទេសជប៉ុនបានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ី នៅក្នុងថ្ងៃព្រហស្បតិ៍នេះ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស ហើយថា វានឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ លោក ម៉ាតស៊ូណូ បន្ថែមថា ក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែកបរមាណូក្នុងអំឡុងសង្រ្គាម ប្រទេសជប៉ុននឹងមិនទទួលយកការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីឡើយ។

នៅក្នុងសកម្មភាពសម្របសម្រួលជាមួយ G7 ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមចំនួន ៧៨ និងបុគ្គលចំនួន ១៧នាក់ រួមទាំងមន្រ្តីយោធានៅរុស្ស៊ី និងហាមឃាត់ការនាំចេញទៅកាន់អង្គភាពចំនួន ៨០របស់រុស្ស៊ី ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវពាក់ព័ន្ធនឹងយោធាជាដើម។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មជប៉ុន ប្រទេសជប៉ុនក៏នឹងហាមឃាត់ការផ្តល់សេវាសំណង់ និងវិស្វកម្មដល់ប្រទេសរុស្ស៊ីផងដែរ ទោះបីជាព័ត៌មានលម្អិតនៃវិធានការនេះនឹងត្រូវបានប្រកាសនៅពេលក្រោយក៏ដោយ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img