28.1 C
Phnom Penh
Wednesday, March 4, 2026
- Advertisement -spot_img

ជប៉ុនចំណាយថវិកា ៤៣ពាន់លានដុល្លារ ក្នុងខែតុលា ទប់កុំឱ្យតម្លៃប្រាក់យ៉េន ធ្លាក់ចុះទៀត

- Advertisement -spot_img

ជប៉ុន៖ កាលពីខែតុលាកន្លងទៅ ជប៉ុន បានចំណាយថវិកា ដ៏ច្រើន ក្នុងចំនួន រហូតដល់ ៦,៣៥ ទ្រីលានយ៉េន(៤៣ពាន់លានដុល្លារ) ដើម្បីទប់កុំឱ្យតម្លៃប្រាក់យ៉េន បន្តធ្លាក់ថ្លៃទៀត ។ រដ្ឋាភិបាលជប៉ុន បានសម្រេច ចេញ ធ្វើ អន្តរាគមន៍បន្ទាប់ពីរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាបខ្លាំងបំផុតមិនធ្លាប់មានធៀប នឹងប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេល៣២ ឆ្នាំកន្លងមកនេះ ។

រដ្ឋាភិបាលក្រុងតូក្យូ បានចំណាយប្រាក់ចំនួន ២០ពាន់លានដុល្លាររួចហើយកាលពីខែកញ្ញា ដើម្បីធ្វើប្រតិបត្តិការទិញប្រាក់យ៉េនជាលើកដំបូង របស់ប្រទេសជប៉ុន រាប់ចាប់តាំងពីឆ្នាំ ១៩៩៨មក ។

ក្រុមពាណិជ្ជករបានវាយតម្លៃថា រដ្ឋាភិបាលជប៉ុន បានចូលធ្វើអន្តរាគមន៍ជួយ ការពារតម្លៃ ប្រាក់ យ៉េន កុំ ឲ្យ ធ្លាក់ ចុះ ចំនួនពីរដងទៀតក្នុងខែតុលា ឆ្នាំ២០២២នេះ ។ លើកមួយធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ដែលអ្នកវិភាគបានប៉ាន់ប្រមាណថា រដ្ឋាភិបាលជប៉ុនបានបញ្ចេញថវិកា ៥,៥ ទ្រីលានយ៉េន និងលើកទី២នៅថ្ងៃទី២៤ ខែតុលា ក្នុងចំនួនតិចជាងលើកមុន ។

តួលេខថវិកាអន្តរាគមន៍សម្រាប់ថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែតុលា ដែលចេញផ្សាយដោយក្រសួង ហិរញ្ញវត្ថុកាលពីដើមសប្តាហ៍ នេះ មិនបានបង្ហាញទេថាតើអាជ្ញាធរជប៉ុន បានចូលអន្តរាគមន៍ ជួយ ទប់ ស្កាត់ការធ្លាក់ថ្លៃប្រាក់យ៉េនប៉ុន្មានលើកនោះ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនធនាគារវិនិយោគពហុជាតិអាមេរិក Goldman Sachs បាននិយាយថា អន្តរាគមន៍លើកទី៣ ទំនងជាត្រូវបានអនុវត្តនៅថ្ងៃទី១៣ ខែតុលា ។ « យើងនឹងមិនច្រានចោលនោះទេ នូវលទ្ធភាពនៃអន្តរាគមន៍បន្ថែមទៀត ដែលមិនត្រូវបានប្រកាស និងដែលត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃទី ២៨តុលា» ។

គួរជ្រាបថា ចំនួនទឹកប្រាក់អន្តរាគមន៍របស់រដ្ឋាភិបាលក្រុងតូក្យូ រួមបញ្ចូលគ្នាក្នុង រយៈពេលពីរខែចុងក្រោយនេះ បានឈានដល់ ៩,២ទ្រីលានយ៉េន ឬស្មើនឹងប្រមាណ ៦២,៣ ពាន់លានដុល្លារ ។

តែទោះបីជាមានការចូលអន្តរាគមន៍ម្តងហើយម្តងទៀត និងមានការទាញសញ្ញាអាសន្នពីមន្ត្រី ជប៉ុន ក្តី ក៏ប្រាក់យ៉េនបានបន្តធ្លាក់ចុះ ជិតដល់កម្រិត ១៥០យ៉េន ស្មើនឹង ១ ដុល្លារ អាមេរិក ដោយសារតែ គន្លាត គ្នា រវាងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលជប៉ុនដែល មិន ដំឡើងការប្រាក់ និងការរឹតបន្តឹងដោយ ធនាគារកណ្តាលធំៗដទៃទៀត ។

ធនារគារកណ្តាលធំៗដូចជានៅអាមេរិក និងអឺរ៉ុបជាដើម បានដំឡើង ការប្រាក់ដើម្បី ទប់ស្កាត់ អតិផរណា រហូតធ្វើឲ្យ រូបិយវត្ថុរបស់ពួកគេឡើងថ្លៃ ។ កាលពីថ្ងៃចន្ទដើម សប្តាហ៍ នេះ ប្រាក់ យ៉េន ជប៉ុននៅតែ ដាំក្បាលចុះ ដោយហាងឆេងប្រាក់យ៉េន ១៤៨,៧១ យ៉េន ស្មើនឹង ១ដុល្លារអាមេរិក ៕

ប្រភព RFI ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img