មន្ត្រីចារកម្មនៅក្នុងប្រទេសជប៉ុន កំពុងបង្កើនសកម្មភាពឃ្លាំមើលរបស់ពួកគេ មុនព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងប្រទេសកូរ៉េខាងជើង។
គណបក្ស កម្មករដែល កំពុង កាន់ អំណាច នឹង ប្រារព្ធ ខួប លើក ទី ៧៧ របស់ ខ្លួន នៅ ថ្ងៃ ចន្ទទី១០ខែតុលានេះ។
មានក្តីបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាង អាចនឹងរៀបចំផែនការបង្កហេតុមួយទៀត បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មន្ត្រីនៅក្នុងប្រទេសជប៉ុន កំពុងប្រុងប្រយ័ត្ន ព្រមទាំងធ្វើការជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីតាមដានយ៉ាងជិតស្និទ្ធលើសកម្មភាពនៅកូរ៉េខាងជើង។
កន្លងមក ទី ក្រុង ព្យុងយ៉ាង បានធ្វើសកម្មភាពបង្កភាពតានតឹង អំឡុងការ ប្រារព្ធ ខួបរបស់គណបក្ស។ នោះរាប់បញ្ចូលទាំងការបាញ់មីស៊ីលផ្លោងក្នុងឆ្នាំ២០១៦ និងការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០០៦ផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀត នាពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាង បានសម្តែងការខឹងសម្បានៅពេលនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់សមុទ្រជប៉ុន៕




ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




