26.7 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ជនស៊ីវិលចំនួន៨នាក់ស្លាប់ ក្រោយការវាយប្រហារដោយមីស៊ីល ក្នុងទីក្រុងកៀវ

- Advertisement -spot_img

(កៀវ)៖ ជំនួយ ការ រដ្ឋមន្ត្រី មហាផ្ទៃ អ៊ុយក្រែន លោក រ៉ូស្ទីស្លៀវ ស្ម៊ីនូវ (Rostyslav Smyrnov) បាន និយាយថា ជនស៊ីវិលចំនួន ៨នាក់ បានស្លាប់និង ២៤នាក់រងរបួស ក្រោយការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងកៀវ នាព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

តាមបណ្តាញសង្គមហ្វេសប៊ុក លោក ស្ម៊ីនូវ បានសរសេរថា រថយន្តចំនួន៦គ្រឿង បានឆាបឆេះបន្ទាប់ពីការវាយប្រហារ ហើយរថយន្តជាង ១៥គ្រឿងបានរងការខូចខាត។ លោកបន្ថែមថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់ចំនួន ៣០នាក់ និងអង្គភាពឆ្លើយតបចំនួន ៦បានមកដល់កន្លែងកើតហេតុ នៅក្នុងសង្កាត់ សេវឈិនកៀវស្គី (Shevchenkivskyy) នៃទីក្រុង Kyiv។

គួរបញ្ជាក់ថា ប្រជាជនរាប់ពាន់នាក់នៅទីក្រុងកៀវ នាំគ្នារត់ទៅជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីគេចពីការវាយប្រហារ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img