ប៉ូលិសកាណាដានិយាយថា ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យពីរនាក់ នៅក្នុងការចាក់ប្រហារដ៏រង្គាលកាលពីថ្ងៃអាទិត្យទី០៤ខែកញ្ញានៅខេត្ត Saskatchewan ត្រូវបានរកឃើញស្លាប់ជាមួយរបួសលើដងខ្លួន។
យោងតាមប៉ូលិស, សពរបស់ Damien Sanderson អាយុ ៣១ ឆ្នាំត្រូវបានរកឃើញនៅ James Smith Cree Nation ដែលជាទីតាំងរបស់ជនរងគ្រោះជាច្រើននាក់។
ជនសង្ស័យទាំងពីរនាក់ គឺជាបងប្អូននឹងគ្នា ខណៈប៉ូលិសនិយាយថា លោក Myles Sanderson នៅតែកំពុងរត់គេចខ្លួន ហើយគេជឿថា កំពុងស្ថិតនៅក្នុងទីក្រុង Regina។
កាលពីថ្ងៃអាទិត្យ មនុស្សចំនួន១០នាក់ត្រូវបានចាក់សម្លាប់នៅក្នុងអំពើហិង្សាដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់ប្រទេសកាណាដា។
ការវាយប្រហារនេះក៏បានបណ្តាលឲ្យមនុស្សចំនួន ១៨ នាក់ ផ្សេងទៀតរងរបួសផងដែរ៕






ប្រភព Los Angeles Time ប្រែសម្រួលដោយគីរីដងរែក




