27.9 C
Phnom Penh
Sunday, August 17, 2025
- Advertisement -spot_img

ជនជាតិម៉ាឡេសុី២នាក់ ត្រូវបានបុរសសៀមបែកថ្នាំ ជះទឹកថ្នាំងលាយពណ៌មានជាតិឆេះ ហើយដុតភ្លើង នៅផ្សារទំនើប ផ្លូវរាជាប្រាស៊ុង ក្រុងបាងកក

- Advertisement -spot_img

បាងកក : ជនជាតិម៉ាឡេសុី២នាក់ ត្រូវបានបុរសសៀមបែកថ្នាំ ជះទឹកថ្នាំងលាយពណ៌មានជាតិឆេះ ហើយដុតភ្លើង នៅផ្សារទំនើប ផ្លូវរាជាប្រាស៊ុង ក្រុងបាងកក កាលពីម៉ោង១០យប់ (៧-៨-២៥)
ហេតុការណ៍ដ៏រន្ធត់មួយបានធ្វើឱ្យភ្ញៀវទេសចរ និងអ្នកស្រុកមានការភ្ញាក់ផ្អើលនៅខាងក្រៅផ្សារទំនើបមួយនៅផ្លូវបំបែក Ratchaprasong ក្នុងទីក្រុងបាងកក ប្រទេស(don’t thai to me ) កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលបុរសជនជាតិសៀម ម្នាក់ ចាក់ទឹកថ្នាំលាយពណ៍មានជាតិឆេះ ទៅលើអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ ហើយកេះដែកកេះ ដុតពួកគេក្នុងការវាយប្រហារបង្កហេតុ។ អ្នក​ឈរ​មើល​តាម​ចាប់​ជន​ដៃដល់​នៅ​កន្លែង​កើតហេតុ។


មន្ត្រីនគរបាលប៉ុស្តិ៍ Lumpini បានឆ្លើយតបនឹងហេតុការណ៍នៅវេលាម៉ោង១០យប់ ហើយបានកំណត់អត្តសញ្ញាណជនដៃដល់មានឈ្មោះ Warakorn Pabtaisong អាយុ៣០ឆ្នាំ មកពីខេត្តស្រះកែវ។ ប៉ូលិស​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ដប​ជ័រ​ចំណុះ​១,៥​លីត្រ​ទឹកថ្នាំពណ៍ និង​ដែកកេះ។ ជនរងគ្រោះជាប្ដីប្រពន្ធជនជាតិម៉ាឡេស៊ី អាយុ ២៦ឆ្នាំ និង ២៧ឆ្នាំ រងរបួសរលាកពេញខ្លួន និងមុខ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ូលីស ដើម្បីព្យាបាល។ បុរសសៀមជាជនសង្ស័យ ជាអតីតអ្នកប្រដាល់ បានឆ្លើយថាដោយសារ ស្ត្រេស និងអត់ការងារធ្វើ អត់ឃ្លាន ទើបធ្វើអោយគេធ្វើបែបនេះ..តែខ្ញុំគិតថា វាបែកថ្នាំច្រើនជាង។

ប្រភព Khaosod

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img