26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ជនជាតិចិនកាន់តែសហាវទៅសាហាវទៅហើយ !!! នៅស្រុកខ្មែរ

- Advertisement -spot_img

នគរបាលក្រុងកំពុងតាមប្រមាញ់ជនជាតិចិនម្នាក់ដែលបានបាញ់ជនជាតិចិនដូចគ្នាម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់នៅពេលមាន ជម្លោះក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញកាលពីម្សិលមិញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានមានប្រសាសន៍ថា ប៉ូលីសមិនទាន់កំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានទេព្រោះគាត់បានរត់គេចពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហាររួច។

លោក ចន្ទ័សា បាននិយាយថាពេលនេះប៉ូលីសកំពុងធ្វើការស៊ើបអង្កេត រួមទាំងពិនិត្យមើលវីដេអូ កាំម៉េរ៉ា CCTV នៅខុនដូដែលមានការបាញ់ប្រហារបានកើតឡើង ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។

លោក បាន បន្ត ថា ៖ « ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកកាត់ទោស »។

លោកវរសេនីយ៍ទោ ប៊ុន ប៊ុនហេង រងប៉ុស្ត៏នគរបាលសង្កាត់បឹងរាំង មានប្រសាសន៍ថា នៅវេលាម៉ោង៧ព្រឹកម្សិលមិញ ជនជាតិចិនមួយក្រុមមានគ្នាប្រហែល១០នាក់បានឈ្លោះប្រកែកគ្នានៅមុខខុនដូ។

នាយឧត្តមសេនីយ៍ ហ៊ាង បានបញ្ជាក់ថា ក្នុងពេលឈ្លោះគ្នានោះ បុរសជនជាតិចិនម្នាក់ បានបាញ់ជាង១០គ្រាប់ ទៅលើដី ហើយម្នាក់ក្នុងចំណោមនោះ បានព្រួតគ្នាវាយទៅលើជនរងគ្រោះ ដែលខ្លួនកំពុងឈ្លោះជាមួយ។

លោកបន្តថាជនរងគ្រោះបានរងរបួសធ្ងន់ត្រង់ជើងស្តាំហើយ ប៉ូលិសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកឧត្តមសេនីយ៍ទោ ហ៊ាង បាននិយាយថា ប៉ូលីសមិនទាន់ដឹងពីមូលហេតុនៃការឈ្លោះប្រកែកគ្នានោះទេ ព្រោះជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

ដោយ៖ គីរិដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img