33 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ឆេះបន្ទប់ស្ទីមសូណាក្នុងសណ្ឋាគារ យូ អេង អស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី

- Advertisement -spot_img

ភ្នំពេញ៖ មានករណីអគ្គិភ័យបានឆេះសណ្ឋាគារ យូ អេង អស់បន្ទប់ស្ទីមសូណា និងបានបំផ្លាញសម្ភារអស់ទាំងស្រុង ដោយសារតែការឆ្លងចរន្តអគ្គិសនី។ ករណីនេះ បានកើតឡើងនៅចំណុចសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រែកទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣:១១នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបានរលត់ទៅវិញក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣គ្រឿង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងប្រើប្រាស់ទឹកអស់ ៣ឡាន។ អគ្គិភ័យនេះ មិនបណ្តាលឱ្យមានអ្នករងរបួសឡើយ តែបានឆេះបំផ្លាញ បន្ទប់ស្ទីមសូណា ទំហំ៨ម៉ែត្រx១៦ម៉ែត្រ ព្រមទាំងសម្ភារអស់ទាំងស្រុង និងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ដោយកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១៤:០០នាទី។ ចំពោះមូលហេតុបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img