23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ច្រកអន្តរជាតិដូង នៅតែបើកជាធម្មតា បើទោះបីជាទឹកភ្លៀងជន់លិចផ្លូវមួយចំនួន

- Advertisement -spot_img

រយៈពេល២ថ្ងៃចុងក្រោយនេះបើទោះបីជាទឹកជំនន់ពីប្រទេសថៃបានជន់ជោរហូរហៀរអូរ ព្រំដែនរហូត បង្កឱ្យហូរកាត់ច្រកអន្តរជាតិដូងយ៉ាងណាក៏ដោយក៏ច្រកនេះនៅតែបើកដំណើរការចេញចូលជាធម្មតាដោយសារទឹកមិនទាន់ធ្ងន់ធ្ងរ ឬរំខានដល់កិច្ចការងារច្រកនៅឡើយ។

ចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសថៃតាមអូរព្រំដែនបានជន់ យ៉ាង គំហុកបង្កឱ្យលិចផលដំណាំរបស់ប្រជាកសិករមួយចំនួនតាមតំបន់ដែលជាប់ព្រំដែន ពិសេសគឺបានហូរកាត់ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្វើអោយមធ្យោបាយដឹកជញ្ជូននានាមានការលំបាកក្នុងការឆ្លងកាត់ចេញចូលទៅក្នុងប្រទេសថៃ។

សេចក្ដីរាយការណ៍បញ្ជាក់ថា នៅព្រឹកថ្ងៃទី ១០ កញ្ញានេះ សន្ទុះទឹកក្នុងអូរព្រំដែន មានការថមថយចុះបន្តិចហើយ បើទោះបីជាមានការយាយីពីទឹកជំនន់ក៏ដោយ ក៏ច្រកអន្តរជាតិ មួយនេះមិនទាន់មានការរំខានរហូតដល់បិទច្រកបណ្តោះអាសន្នោះឡើយ គឺនៅតែដំណើរការ ជាធម្មតា ដោយគ្រាន់តែពិបានក្នុងការដឹកនាំទំនិញឆ្លងកាត់តែប៉ុណ្ណោះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img