23.3 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើ ហ្គាហ្សា

- Advertisement -spot_img

ជនជាតិ ប៉ាឡេស្ទីនរហូតដល់ទៅ ២៤ នាក់ត្រូវបានសម្លាប់នៅជ្រោយហ្គាហ្សាដែលជាកន្លែងយោធា អ៊ីស្រាអែល កំពុងតម្រង់គោលដៅ លើសមាជិកក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ)។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, កុមារចំនួន៦នាក់ និងអ្នកប្រយុទ្ធ PIJ ជាច្រើននាក់រួមទាំងមេដឹកនាំ Tayseer Jabari ផងដែរ គឺស្ថិតក្នុងចំណោមអ្នកស្លាប់។

គ្រាប់រ៉ុកកែត និងកាំភ្លើងត្បាល់ប៉ាឡេស្ទីន ប្រមាណ៣០០ គ្រាប់ត្រូវបានបាញ់ស្រោចលើទឹកដីអ៊ីស្រាអែលចាប់តាំងពីថ្ងៃសុក្រ ហើយអ៊ីស្រាអែលនិយាយថា ខ្លួនចាប់ផ្តើមប្រតិបត្តិការនេះ ដោយសារតែការគំរាមកំហែងពី PIJ។

អំពើហិង្សាចុងក្រោយបំផុតនេះ គឺមានលក្ខណៈធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងហ្គាហ្សា ចាប់តាំងពីជម្លោះរយៈពេល ១១ ថ្ងៃក្នុងខែឧសភា ឆ្នាំ ២០២១ ដែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនជាង ២០០ នាក់ និងជនជាតិអ៊ីស្រាអែលរាប់សិបនាក់ ស្លាប់។

យោធាអ៊ីស្រាអែល ព្រមានថា ប្រតិបត្តិការចុងក្រោយនេះ ដែលដាក់ឈ្មោះថា Breaking Dawn អាចមានរយៈពេលមួយសប្តាហ៍។

ស៊ីរ៉ែនព្រមានមីស៊ីលបានបន្លឺឡើង ក្នុងទីប្រជុំជន អ៊ីស្រាអែល កាលពីថ្ងៃ សៅរ៍ទី០៦ខែសីហា ចំពេលមានរបាយការណ៍បន្ថែមទៀតអំពី ការវាយប្រហារតាមអាកាសនៅហ្គាហ្សា។

ក្រសួងសុខាភិបាលរបស់ហ្គាហ្សា បានស្តីបន្ទោស ការលុកលុយរបស់អ៊ីស្រាអែល ចំពោះការស្លាប់ជនជាតិប៉ាឡេស្ទីន និងការរបួសមនុស្ស២០៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធដ៏ធំបំផុតនៅក្នុងតំបន់ និងមានមនោគមវិជ្ជាស្រដៀងនឹងក្រុមជីហាដឥស្លាម ហាក់បីដូចជាមិនទាន់បាញ់មីស៊ីលចេញពីឃ្លាំងអាវុធដ៏ធំរបស់ខ្លួននោះទេ៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img