លាឈប់ថ្ងៃនេះ ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្ត ដោយរបៀបខាងក្រោម៖
១.គេងមិនលក់រាល់យប់
How Stress Messes With Your Body | FemmePharma
ស្រមៃឃើញតែ កន្លែងការងារ ហើយ ក្រោកមកកាលណា ខ្លាចម៉ោង ៨ ខ្លាច ការិយាល័យ ខ្លាចមេ ខ្លាចការងារដែលតែងគរជាគំនរដូចភ្នំ ខ្លាចពាក្យ ដែលបន្ទោសស្តី ខ្លាច ការប្រជុំដែលគ្មាន មាតិកា ខ្លាចឃើញមនុស្ស ដែលមិនធ្វើការ តែ អែបអបទទួល បានការសរសើរ ខ្លាច ថា ខ្លួនអត់ធ្វើអីសោះ ក៏ចាំតែ ខុស។
២. អារម្មណ៍ឈឺរាល់ថ្ងៃ
Premium Photo | Portrait of asian people are stressed out of work.
ពីមុនអត់ចេះស្រវឹង ឥឡូវ ល្ងាចណាក៏ ចង់កាត់សាញ។ ស្រាពីរបីកែវរាល់យប់ ព្រោះ ពិបាកចិត្ត រឿង កន្លែងធ្វើការមែនទេ? ធ្វើការច្រើនម៉ោងហើយ អត់ពេលហាត់ប្រាណ គ្មាន លុយ ញ៉ាំអាហារ ថែមទំាង បន្លាចក្នុងការ គេងទៀត? គ្មានការងារណាដែលសមនឹងលះបង់សុខភាពរបស់យើង ឡើយ។ វិលមក ហូបបាយកក រកការងារថ្មី ល្អជាងឆ្កួតទាន់។
៣. មានអារម្មណ៍ថាធ្លាប់លះបង់តែគ្មានតម្លៃ
Toxic Habits That Make Star Employees Quit | Inc.com
មិត្តរួមការងារយ៉ាប់ ក្រុមការងារ កេងចំណេញ ឱ្យយើង ធ្វើម្នាក់ឯង គេឈ្លោះគ្នា សង្គ្រាម ក្តៅត្រជាក់ងងឹតមុខរាល់ថ្ងៃ គ្មាន ដំណោះស្រាយ ព្រោះ ជម្លោះនាំំមកពីថ្នាក់លើ តដល់ក្រោម ព្រោះទម្លាប់និយាយ ពីក្រោយ ខ្នងនិងបែងចែកបក្សពួក។
៤. អារម្មណ៍គ្មានការជឿនលឿន
Employees Share Resignation Horror Stories | GOBankingRates
កុំខ្ជះខ្ជាយពេលវេលាក្នុងទីតាំងដែលមិនផ្តល់ឱកាសសម្រាប់ការរីកចម្រើន។ ការលះបង់ពេលវេលានិងកម្លាំងទៅឱ្យក្រុមហ៊ុនដែលមិនគាំទ្រវឌ្ឍនភាពនៃអាជីពរបស់បុគ្គលិក ។ មិនចង់ឱ្យយើងរីកចម្រើនជាមួយ នឹងរារាំងការអភិវឌ្ឍអាជីពរបស់យើង ក្នុងរយៈពេលវែង។
៥. មិត្តរួមការងារខ្សោយសីលធម៌ វ័យចាស់ជ្រុលឬក្មេងជ្រុល
A Complete Guide to Improving Employee Retention | Applauz
ចាស់ពូកែត្អូញត្អែរឥតឈប់ឈរ សតិអារម្មណ៍ បើក្មេងវិញ មិនយកចិត្ត ទុកដាក់ ធ្វើអ្វី ចុងដៃជើង សប្បាយច្រើនជាងមានវិន័យ ហើយចៅហ្វាយវិញមិនដែលឃើញមុខមកដោះស្រាយ។ អារម្មណ៍ មិនសប្បាយចិត្តជាប្រចាំ ទុទិដ្ឋិនិយមនៃបរិយាកាស អាចសម្លាប់ចំណង់ចំណូលចិត្ត ប្តូរយើងពីល្អទៅជាអាក្រក់ ពី ឧស្សាហ៍ទៅជាខ្ចិល ពីមាន ផែនការទៅជា បណ្តោយតាមយថាកម្ម សមនឹង នៅទៀតដែរ?
៦. អារម្មណ៍ដែលមិនដឹងថាក្រុមហ៊ុននេះកំពុងធ្វើអ្វីឱ្យប្រាកដ
It Is World Well-Being Week: Five Practical Remedies To Calm Down And Feel Less Stressed
គេពិតជា កំពុងលូតលាស់ ឬដើរថយក្រោយ? យល់ថា ខ្លួនកំពុងតែស្ថិតនៅទីកន្លែង មួយត្រឹមត្រូវនៃគោលដៅជីវិត ឬគ្រាន់តែគ្មានជម្រើស។ បើទម្លាប់រស់ដោយគ្មានជម្រើស ជីវិតនឹង បែបនេះជារៀងរហូត។ ចូរផ្តល់សេរីភាព ឱ្យខ្លួនឯងឡើង។ ពេលវេលាមាន តម្លៃណាស់។ កុំបោះបង់ចោល ពេលវេលា ក្នុងបរិយាកាស មួយ ដែលងងឹតស្លុប រង់ចាំ ទទួលយកជំងឺផ្លូវចិត្ត និងការ បញ្ចប់ទៅនូវ អាជីព ភ្លឺស្វាងរបស់អ្នក៕
ដោយគីរីដងរែក