ចៅហ្វាយនាយរបស់ Mercenary Wagner Group លោក Yevgeny Prigozhin និយាយថា គាត់បានបញ្ជាឱ្យកងកម្លាំងរបស់គាត់ ដែលបានរុលទៅមុខលើទីក្រុងមូស្គូ ឱ្យងាកមកមូលដ្ឋានរបស់ពួកគេវិញ ដើម្បីជៀសវាងការបង្ហូរឈាម។
តាមសេចក្តីរាយការណ៍ថា គាត់នឹងនិរទេសខ្លួននៅប្រទេសបេឡារុស្ស ជាផ្នែកនៃកិច្ចព្រមព្រៀង។
ការបះបោរដូចផ្លេកបន្ទោររបស់ Wagner ហាក់ដូចជាមានការរីកចម្រើនជាមួយនឹងការរុញច្រានតិចតួចពីកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ដោយបង្កើតជាចម្ងល់អំពីការក្តាប់អំណាចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
កងទ័ពរបស់ Prigozhin ដែលបានចូលរួមជាមួយគាត់ក្នុងការបះបោរនឹងមិនប្រឈមមុខនឹងការកាត់ទោសទេ ហើយអ្នកដែលមិនបានចូលរួមនឹងត្រូវបានផ្តល់កិច្ចសន្យាដោយក្រសួងការពារជាតិ។
ប្រធានាធិបតី ពូទីន បាន ហៅ ការ បះបោរ នេះ ថា ជា «ការ ក្បត់» និង «ក្បត់ជាតិ»។ ក្នុងការអនុញ្ញាតឱ្យ Prigozhin និងកងកម្លាំងរបស់គាត់មានសេរីភាព លោក Peskov បាននិយាយថា “គោលដៅខ្ពស់បំផុត” របស់ពូទីនគឺ “ជៀសវាងការបង្ហូរឈាម និងការប្រឈមមុខដាក់គ្នាផ្ទៃក្នុងជាមួយនឹងលទ្ធផលដែលមិនអាចទាយទុកជាមុនបាន” ៕





ប្រភពប្រែសម្រួលដោយគិរីដងរែក




