30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ចៀសវាងបំណុលវ័ណ្ឌក….ចង់មានតែខ្ជិល ……មិនរៀនតែចង់ចេះ

- Advertisement -spot_img

១. យេីងត្រូវមានទស្សនការវែងឆ្ងាយសម្រាប់អនាគត ដោយយេីងត្រូវមានគោលដៅនិងផែនការច្បាស់លាស់ សន្សំសំច័យប្រាក់ ព្រមទាំងវិនិយោគឲ្យបានត្រឹមត្រូវ

២. យេីងត្រូវរស់ទៅតាមប្រាក់ចំណូល ដោយទិញតែរបស់ចាំបាច់ ជាអាទិភាព និងមិនត្រូវទិញរបស់ ដែលយេីងចង់បានតាមចិត្តស្រេីបស្រាលឡេីយ

៣. កុំស្រមេីស្រមៃថា ទ្រព្យសម្បត្តិបានមកដោយភ័ព្វសំណាង ដ្បិតវាបានមកតែតាមការខិតខំប្រឹងប្រែងឥតឈប់ឈរតែប៉ុណ្ណោះ

៤. ត្រូវតែស្វះស្វែងរកការងារល្អបំផុត ហេីយចាប់ឱកាសមាសឲ្យជាប់

៥. ត្រូវបង្កេីនច្រកនៃប្រាក់ចំណូល ឲ្យលេីសពីមួយ ដ្បិតចំណូលច្រេីនប្រភេទ អាចឆាប់ជួយធ្វេីឲ្យស្ថានភាពជីវភាពល្អប្រសេីរ

៦. ត្រូវរកសុីទៅតាមកម្រិតធនធាន ដែលយេីងមាន ដ្បិតហានិភ័យអាចកេីតឡេីងបានគ្រប់ពេល វេលា ដូចជាជំងឺកូវីត១៩ ជាដេីម

៧. ត្រូវហ៊ាននិយាយថា “ទេ” ចំពោះអ្នកមកខ្ចីលុយ យេីង បេីយេីងយល់ថា ប្រហែលជាគេមិនអាចសងយេីងវិញនោះទេ បេីត្រូវឲ្យ គឺយេីងត្រូវឲ្យតិចតួច ដោយមិនចាំបាច់ឲ្យគេសងវិញទេ

៨. បេីយកផ្ទះទៅដាក់បញ្ចាំធនាគារ ត្រូវគិតដល់កម្រិតច្បាស់លាស់មួយ ដែលយេីងប្រាកដជាមានលទ្ធភាពដោះបាន ហេីយមិនត្រូវសប្បាយនឹងបំណុល ខុសរបៀបរហូតដល់ធនាគាររឹបអូសយកផ្ទះនោះទេ និងអស់ដំបូលជ្រកឡេីយ

៩. ប្រុងប្រយ័ត្ន ការសេពគប់មិត្ត ព្រោះមិត្តខ្លះនាំយេីងទៅរកមហន្តរាយ

១០. ត្រូវតែសងបំណុលចាស់បន្តិចម្ដងៗ រហូតដល់ដាច់អស់ ហេីយកុំទុកវាឲ្យគរពូនធំឡេីងៗ

១១. ត្រូវមានវិន័យតឹងរុឹងចំពោះខ្លួនឯង វៀរចាកឲ្យផុតពីអំពេីអបាយមុខគ្រប់ប្រភេទ

១២. ត្រូវមានការទទួលខុសត្រូវខ្ពស់ និងត្រៀមការពាររាល់ហានិភ័យគ្រប់ពេលវេលា ព្រោះទ្រព្យសម្បត្តិរបស់យេីង ត្រូវសន្សំចាប់ពីមួយវិនាទី មួយនាទី មួយម៉ោង មួយខែ មួយឆ្នាំឡេីងទៅ…

ប្រសិនបេីប្រាក់ខែរបស់អ្នក គឺជាប្រភពចំណូលតែមួយគត់របស់អ្នក នោះគឺអ្នកបានឈានមួយជំហានចេញពីភាពក្រីក្រនោះហេីយ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img