29.9 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

ចិនហាមអាមេរិកមិនឲ្យផ្តល់ព័ត៌មាន កិច្ចចរចា រវាង លោក ស៊ី និង លោក បៃដិន ដល់តៃវ៉ាន់

- Advertisement -spot_img

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានជំរុញមន្ត្រីអាមេរិកកុំឲ្យចែករំលែកព័ត៌មានលម្អិតជាមួយកោះតៃវ៉ាន់មអំពីជំនួបនាពេលខាងមុខរវាងប្រធានាធិបតី លោក ស៉ី ជិនពីង និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដោយលើកឡើងថា វានឹងជាការបំពានយ៉ាងធ្ងន់ធ្ងរ លើពិធីសារការទូត និងកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅពេលសួរអំពីការអត្ថាធិប្បាយថ្មីៗនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលថាទីក្រុងវ៉ាស៊ីនតោននឹងបង្ហាញព័ត៌មានលម្អិតនៃកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ ទៅកាន់ទីក្រុងតៃប៉ិ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានឆ្លើយតបយ៉ាងដូច្នេះថា «ការដែលអាមេរិក គ្រោងនឹងប្រាប់ដល់តៃវ៉ាន់ អំពី ជំនួប រវាង ប្រមុខរដ្ឋ ចិន និង អាមេរិក នោះ គឺបាន បំពាន យ៉ាង ធ្ងន់ធ្ងរ លើ គោលការណ៍ ចិន តែមួយ និង ការ កំណត់ នៃ សេចក្តីថ្លែងការណ៍ រួម ទាំង បី របស់ ចិន-អាមេរិក។ ហើយថា អ្នកការទូតបរទេសមិនគួរធ្វើទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីនៅទីក្រុងតៃប៉ិឡើយ»។

គួរបញ្ជាក់ថា លោក បៃដិន និងលោក ស៉ី គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៉ី ដែលជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងកាលពីឆ្នាំមុន។ ទោះបីជាសេតវិមាន បានប្រកាសថាមេដឹកនាំទាំងពីរ នឹងពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សា និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងរបៀប ការគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ ជាដើម តែបញ្ហាតៃវ៉ាន់ក៏ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងរបៀបវារៈ ផងដែរ៕

ប្រភព​ RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img