24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ចិនផ្អាកផ្តល់ទិដ្ឋាការដល់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង

- Advertisement -spot_img

កាលពីថ្ងៃអង្គារ ប្រទេសចិនប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនជាតិជប៉ុន និងកូរ៉េខាងត្បូង ពីព្រោះតែប្រទេសទាំងពីរនេះបានទាមទាររកលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ពីអ្នកដំណើរដែលមកពីប្រទេសចិន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បាននិយាយថា ជប៉ុនកំពុងអនុវត្តវិធានការនៅច្រកចូលយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបានលំហូររបស់ភ្ញៀវអន្តរជាតិ ។ ប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយបំផុតដែលប្រទេសចិនបែរជារឹតបន្តឹងការចេញទិដ្ឋាការដល់ជប៉ុនសម្រាប់ហេតុផលផ្សេង ក្រៅពីមេរោគឆ្លងទៅវិញ ។

រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា វាគួរឲ្យសោកស្ដាយ ដែលប្រទេសមួយចំនួនតូច ដាក់ការរឹតត្បិតតែមកលើប្រទេសចិន ។ លោកចាត់ទុកវិធានការនេះថា ជាការរើសអើង ហើយជាការឆ្លើយតបចិនបានធ្វើសកម្មភាពផ្អាកទិដ្ឋាការលើប្រទេសទាំងពីរនេះ ។

បច្ចុប្បន្ន មុនចូលប្រទេសជប៉ុន អ្នកដំណើរមកពីប្រទេសចិនដីគោកទាំងអស់ត្រូវផ្តល់ភស្តុតាងនៃលទ្ធផលតេស្តអវិជ្ជមានកូវីដក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរហើយជប៉ុនក៏កំពុងរៀបចំផែនការវិធានការស្រដៀងគ្នា នេះផងដែរសម្រាប់អ្នកដែលមក ពី ម៉ាកាវ ។

គួរបញ្ជាក់ថា អ្នកដំណើរដែលមកពីចិន ត្រូវបាន ប្រទេសមួយចំនួន មិនថាតែនៅអាស៊ី ឬអឺរ៉ុបឡើយ គឺទាមទារឲ្យបង្ហាញលិខិតធ្វើតេស្តជាមុនសិន ទើបអាចចូលបាន ប៉ុន្តែក៏មានប្រទេសក្នុងអាស៊ានមួយចំនួនផងដែរ ប្រកាសបើកជំហរស្វាគមន៍ទេសចរចិន ដោយមិនចាំបាច់ទាមទារអ្វីទាំងអស់ ៕

ប្រភព Diplomat ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img