22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ចិនប្រឈមនឹងវិបត្តិបច្ចេកវិទ្យាបន្ទះឈីបធ្ងន់ធ្ងរ បន្ទាប់ពីអាមេរិកចេញច្បាប់ហាមឃាត់ការនាំចេញកំពូលឈីប AI

- Advertisement -spot_img

(បរទេស)៖ បន្ទាប់ពីការហាមឃាត់ថ្មីរបស់សហរដ្ឋអាមេរិកលើការនាំចេញកំពូលបន្ទះឈីប AI ដែលផលិតដោយក្រុមហ៊ុន Nvidia និង AMD កាលពីពេលថ្មីៗនោះ ទីផ្សារបន្ទះឈីបរបស់ប្រទេសចិនហាក់ដូចជាដាំក្បាលចុះជាខ្លាំង។ ខណៈអ្នកជំនាញផ្នែកព័ត៌មានបច្ចេកវិទ្យាចិនជាច្រើននំាគ្នាបង្ហាញពីការព្រួយបារម្ម និងលើកឡើងថា «វិស័យបន្ទះឈីប AI របស់ចិននិងមានភាពយឺតយ៉ាវជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Asia Times នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយការហាមប្រាមថ្មីនេះ ក្រុមហ៊ុន Nvidia បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា «ខ្លួនបានទទួលដំណឹងពីរដ្ឋាភិបាលអាមេរិក ដោយហាមប្រាមដាច់ខាតក្នុងការនាំចេញបន្ទះឈីប GPU ចំនួន ២ប្រភេទរួមមានបន្ទះឈីប A100 និង H100 ទៅកាន់ប្រទេសចិន និងរុស្ស៊ី» ដោយឡែកក្នុងនោះសូម្បីតែផលិត DGX ដែលជាដុំ Server AI របស់ក្រុមហ៊ុននេះក៏ត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិនផងដែរ។

ទន្ទឹមនឹងនេះក្រុមហ៊ុន AMD ក៏មិនខុសពី Nvidia ដែលដោយរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា «សហរដ្ឋអាមេរិកបានដាក់កម្រិត និងហាមប្រាមដាច់ខាតលើការលក់បន្ទះឈីប MI250 Accelerator AI របស់ក្រុមហ៊ុន AMD ទៅឱ្យប្រទេសចិនផងដែរ»។ ខណៈការធ្វើបែបនេះត្រូវបានក្រសួងការបរទេសចិនអះអាងថា «សហរដ្ឋអាមេរិកកំពុងតែប្រើអំណាចរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា និងបានបំពានច្បាប់សេដ្ឋកិច្ចទីផ្សារ តាមរយៈវិធានការរឹតត្បិតលើការនាំចេញបន្ទះឈីប»។

យ៉ាងណាមិញបញ្ហានេះកំពុងតែជាប្រធានបទក្តៅគគុករវាងប្រទេសចិន និងសហរដ្ឋអាមេរិកជុំវិញភូមិសាស្រ្តនយោបាយ ហើយក្នុងនោះត្រូវបានគេគូសបញ្ជាក់ថា «ការហាមឃាត់នេះនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យ AI របស់ចិន ដែលបច្ចុប្បន្នកំពុងពឹងផ្អែកលើបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia និង AMD» លើសពីនេះទៅទៀត «ប្រទេសចិនទំនងជាអាចប្រឈមនិងវិបត្តិសេដ្ឋកិច្ចជាខ្លាំង ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនក្នុងប្រទេសនេះ នឹងត្រូវបង្កើនចំណាយទ្វេដងលើការស្រាវជ្រាវ និងការអភិវឌ្ឍដើម្បីបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួន ប្រសិនបើអាមេរិកនៅតែរឹតត្បិតបែបនេះ»៕

ប្រភព Asia Times ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img