32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ចិនចោទសហរដ្ឋអាមេរិកថា កំពុងជ្រៀតជ្រែកយ៉ាងជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន

- Advertisement -spot_img

ក្រសួងការពារជាតិចិន នៅថ្ងៃពុធនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីចេតនាបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឱ្យមានការលក់លក់គ្រាប់រំសេវ និងគ្រឿងសម្ភារៈយោធាផ្សេងទៀតមានតម្លៃ ៤៤០លានដុល្លារទៅឱ្យទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។

កញ្ចប់សព្វាវុធដែលរួមមានគ្រាប់រំសេវ ៣០mm អាវុធធុនតូច ប្រព័ន្ធអាវុធប្រយុទ្ធ និងសម្ភារៈជំនួយផ្នែកដឹកជញ្ជូនផ្សេងទៀត ត្រូវបានអនុម័តកាលពីសប្តាហ៍មុន ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងជ្រៀតជ្រែកយ៉ាងជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងទិញ-លក់គ្រឿងសព្វាវុធ ដែលនឹងមកដល់ជាកញ្ចប់ពីរដាច់ដោយឡែកពីគ្នា នឹងជួយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ និងរក្សានូវសមត្ថភាពការពារដែលអាចទុកចិត្តបាន។

ជាមួយគ្នានេះ លោក តាន ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការលក់គ្រឿងសព្វាវុធឱ្យតៃវ៉ាន់ និងបញ្ចប់ទម្រង់ណាមួយនៃការឃុបឃិតគ្នាផ្នែកយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ដោយលោកក៏បានអំពាវនាវដល់រដ្ឋបាលរបស់លោក បៃដិន ឱ្យគោរពលក្ខខណ្ឌនៃគោលការណ៍ចិនតែមួយ ដែលទីក្រុងប៉េកាំងបានបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួន និងជាខេត្តដាច់ចេញពីគ្នា ដែលនឹងត្រូវប្រគល់ឱ្យប្រទេសចិនវិញទាំងស្រុង៕

ប្រភព​ Yahoo News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img