26.9 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ចិន រៀបចំខេត្ត Fujian ក្លាយជាច្រកសមុទ្រជាមួយកោះតៃវ៉ាន់

- Advertisement -spot_img

(ប៉េកាំង)៖ ចិនមានផែនការរបស់ខ្លួន ក្នុងការធ្វើឱ្យខេត្ត Fujian ភាគអាគ្នេយ៍ក្លាយជាតំបន់សម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយតៃវ៉ាន់ រួមទាំងគំនិតផ្តួចផ្តើមទីផ្សារហិរញ្ញវត្ថុផងដែរ។

ទីក្រុងប៉េកាំងបានគាំទ្រខេត្ត Fujian ក្នុងការស្វែងរកផ្លូវថ្មីមួយសម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នាជាមួយតៃវ៉ាន់។

ប្រទេសចិន៖ ទីក្រុងប៉េកាំង នឹងលើកទឹកចិត្តក្រុមហ៊ុនតៃវ៉ាន់នៅក្នុងតំបន់ ឱ្យចុះបញ្ជីនៅក្នុងផ្សារហ៊ុនចិនដោយលើកឡើងពីសេចក្តីថ្លែងការណ៍រួម ដែលចេញដោយគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ។

ទីក្រុងប៉េកាំងនឹងគាំទ្រវិធីច្នៃប្រឌិតថ្មី នៃកិច្ចសហប្រតិបត្តិការមូលធនឆ្លងកាត់ច្រកសមុទ្រ និងលើកទឹកចិត្តដល់ការបង្កើតមូលនិធិអភិវឌ្ឍន៍សមាហរណកម្ម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

សូមរលឹកថា៖ប្រទេសចិនបានពង្រឹងវត្តមានយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ហើយដែលទីក្រុងប៉េកាំងនិយាយថា មានគោលបំណងការពារឯករាជ្យភាពរបស់តៃវ៉ាន់។

តៃវ៉ាន់បដិសេធយ៉ាងដាច់អហង្ការ ចំពោះការទាមទាររបស់ចិនចំពោះអធិបតេយ្យភាពនេះ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនមិនបានបញ្ឈប់ការរៀបចំផែនការសេដ្ឋកិច្ច និងសង្គមរយៈពេលវែងសម្រាប់តៃវ៉ាន់ ដែលខ្លួនស្រមៃថាថ្ងៃណាមួយនឹងត្រូវបាន «បង្រួបបង្រួម» ជាមួយប្រទេសចិន បើទោះបីជាដោយបង្ខំក៏ដោយ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img