24.1 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ចិន បានរាយការណ៍ ចំនួនអ្នកស្លាប់ដោយសារកូវីដហើយ !!!!!

- Advertisement -spot_img

ប្រទេសចិន បានបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងកម្រិតកំណត់ត្រា ដោយរាយការណ៍ថា មនុស្សជិត៦០០០០នាក់បានស្លាប់ ដោយសារវីរុសនេះក្នុងរយៈពេល ៥សប្តាហ៍ចុងក្រោយ ហើយបានទទួលស្គាល់ថា ចំនួនអ្នកស្លាប់ទំនងជាច្រើនជាងនេះ។

គណៈកម្មការសុខភាពជាតិ (NHC) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៤ខែមករាថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៩៩៣៨ នាក់នៅក្នុងប្រទេសចិន គិតចាប់ពីថ្ងៃទី ៨ ខែធ្នូ ដល់ថ្ងៃទី ១២ ខែមករា។

ក្នុងចំណោមនោះ មនុស្ស ៥៥០៣ នាក់ បានស្លាប់ដោយសារជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយផ្ទាល់ពីវីរុស ខណៈ ៥៤៤៣៥នាក់បានស្លាប់ដោយសារឈឺទាំងកូវីដនិងមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ដែលបានរាយការណ៍ទាំងអស់នេះ គឺកើតឡើងនៅក្នុងមន្ទីរពេទ្យ ដែលមានន័យថា តួលេខនេះមិនរាប់បញ្ចូលទាំងចំនួនមនុស្សដែលស្លាប់នៅក្នុងផ្ទះ ឬកន្លែងផ្សេងទៀតនោះទេ។

ការស្លាប់ដោយសារជំងឺកូវីដ១៩ផ្ទាល់ចំនួន ៥៥០៣នាក់ ដែលបានរាយការណ៍សម្រាប់រយៈពេលប្រាំសប្តាហ៍កន្លងមកនេះ គឺលើសពីចំនួនសរុប ៥២៧២នាក់ដែលទីក្រុងប៉េកាំងធ្លាប់បានប្រកាស ចាប់តាំងពីមេរោគត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលកាលពីចុងឆ្នាំ២០១៩៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img