24.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ចិន បញ្ជូនយន្តហោះនិងនាវា រាប់សិបគ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់

- Advertisement -spot_img

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រទី២០ខែមករានេះថា កងកម្លាំងប្រដាប់អាវុធរបស់កោះនេះ បានប្រទះឃើញយន្តហោះចំនួន៣១គ្រឿង និងនាវាចំនួន៤គ្រឿង របស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលចូលមកជិតកោះនេះ។

ក្រសួងបាននិយាយនៅលើ Twitter ថា “យន្តហោះរបស់ PLA ចំនួន៣១គ្រឿង និងនាវារបស់កងទ័ពជើងទឹករំដោះប្រជាជន (PLAN) ចំនួន៤គ្រឿង នៅជុំវិញកោះតៃវ៉ាន់ ត្រូវបានប្រទះឃើញនៅម៉ោង ៦ព្រឹកថ្ងៃនេះ”។

ក្រសួងបន្ថែមថា យន្តហោះចិនចំនួន១២គ្រឿង ដោយក្នុងនោះរួមមានយន្តហោះចម្បាំងធុន J-11 ចំនួនប្រាំមួយគ្រឿង, យន្តហោះ J-16 បីគ្រឿង, យន្តហោះ J-10 ពីរគ្រឿង និងយន្តហោះគ្មានមនុស្សបើក BZK-007 មួយគ្រឿង គឺបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់។

ក្រសួងបានកត់សម្គាល់ថាជាការឆ្លើយតបតៃវ៉ាន់បានបញ្ជូនកងល្បាតតាមអាកាស និងសមុទ្រដើម្បីតាមដានស្ថានការណ៍ហើយបាន ដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់ចេញពីដីគោក ។

គួរបញ្ជាក់ជាថ្មី ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចកោះនេះកាលពីដើមខែសីហា។

ទីក្រុងប៉េកាំងបានថ្កោលទោសដំណើររបស់លោកស្រី Pelosi ដែលខ្លួនចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ។

យ៉ាងណាក្តី ចាប់តាំងពីពេលនោះមក ប្រទេសមួយចំនួន រួមទាំងបារាំង អាមេរិក និងជប៉ុនផងដែរ បានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់កោះនេះ ជាហេតុកាន់តែធ្វើឲ្យមានភាពតានតឹងខ្លាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់៕

ប្រភព Cbsnews ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img