25.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ចិន ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកោះតៃវ៉ាន់ ថាជា “គ្រោះថ្នាក់ខ្លាំងបំផុត”

- Advertisement -spot_img

ប្រទេសចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ថាជា “គ្រោះថ្នាក់ខ្លាំងបំផុត”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចិនបាន ចោទប្រកាន់ លោកស្រី Pelosi ថាកំពុងលេងជាមួយ ភ្លើង ហើយអ្នកដែលលេងជាមួភ្លើងនឹងវិនាសដោយសារវា។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា “គ្មានហេតុផលណាដែលធ្វើឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាព្រឹត្តិការណ៍ជំរុញឲ្យមានវិបត្តិ ឬជម្លោះនោះទេ”។

ថ្លែង បន្ទាប់ ពី លោកស្រី ទៅ ដល់តៃវ៉ាន់ លោក បាន បញ្ជាក់ ប្រាប់ អ្នក សារព័ត៌មាន ថា ដំណើរ ទស្សនកិច្ច នេះ គឺ ស្រប តាម គោល នយោបាយ ដ៏ យូរ អង្វែង របស់ សហរដ្ឋ អាមេរិក ចំពោះ ប្រទេស ចិន ហើយ មិន បាន រំលោភ លើ អធិបតេយ្យភាព របស់ ចិន ឡើយ។

នៅពេលយន្តហោះរបស់លោកស្រីចុះចត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថាយន្តហោះយោធារបស់ខ្លួន បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ យន្តហោះយោធាចិនជាង ២០ គ្រឿង បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន កាលពីថ្ងៃអង្គារ។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តបំបែក ដែលនឹងរួបរួមគ្នាឡើងវិញនៅថ្ងៃណាមួយ បានព្រមានពីមុនថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងមិនអង្គុយនៅស្ងៀមឡើយ។

ក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការមកដល់របស់យន្តហោះលោកស្រី Pelosi, ចិនបានប្រកាសថា កងទ័ពរំដោះប្រជាជន នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅលើអាកាស និងនៅសមុទ្រជុំវិញកោះតៃវ៉ាន់នៅចុងសប្តាហ៍នេះ ដោយព្រមានកប៉ាល់ និងយន្តហោះទាំងឡាយមិនឲ្យចូលទៅក្នុងតំបន់ដែលរងផលប៉ះពាល់ឡើយ។

មុននេះ លោកស្រី Pelosi បាននិយាយថា ដំណើរទស្សនកិច្ចរបស់ខ្លួន គឺបានផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តឥតងាករេរបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់ ហើយមិនផ្ទុយពីគោលនយោបាយរបស់សហរដ្ឋអាមេរិកទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Pelosi និយាយថា “សាមគ្គីភាពរបស់អាមេរិកជាមួយប្រជាជន២៣លាននាក់ របស់កោះតៃវ៉ាន់ គឺមានសារៈសំខាន់ជាងពេលណាទាំងអស់ ដោយសារពិភពលោកប្រឈមមុខនឹងជម្រើសរវាងស្វ័យភាព និងលទ្ធិប្រជាធិបតេយ្យ”។

ហើយនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយក្នុងកាសែត Washington Post ក្នុងពេលជាមួយគ្នានោះ លោកស្រី Pelosi ក៏បានសរសេរផងដែរថា “លទ្ធិប្រជាធិបតេយ្យដ៏រឹងមាំរបស់តៃវ៉ាន់ កំពុងស្ថិតនៅក្រោមការគំរាមកំហែង”។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា លោកស្រី Pelosi នឹងជួបជាមួយសមាជិកសភានៅថ្ងៃពុធនេះ ក៏ដូចជាប្រធានាធិបតីលោកស្រី Tsai Ing-Wen ផងដែរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img