ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២ បានបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័ប្រុស-ស្រី ចំនួន ៧នាក់ ជាប់ពាក់ព័ន្ធនឹងការក្សាទុក ការជួញដូរ ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ឆ្លងដែនដោយខុសច្បាប់ ប្រព្រឹត្តនៅខេត្តបាត់ដំបង។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យទាំហ៧នាក់មានឈឈ្មោះ ៖
ទី១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
ទី ២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។
ទី ៣-ឈ្មោះ ហុី ឡៃហៀក ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋានភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ទី ៤-ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។
ទី ៥-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី នៅភូមិប្រឡាយលួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ទី ៦- ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ និង ទី
៧-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកលក់ត្រី រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយគីរីដងរែក