27.9 C
Phnom Penh
Sunday, August 17, 2025
- Advertisement -spot_img

គួរយល់ដឹងអំពីយ័ន្តគ្របមុខខ្មោច ខុសពីយ័ន្តបន្លាចព្រលឹងខ្មោច

- Advertisement -spot_img

ខ្ញុំឃើញមេទ័ពសៀមបរាជ័យក្នុងសមរភូមិឈ្លានពានខ្មែរ ឈ្មោះ ប៊ុនស៊ីន ផាតក្លាង ប្រញាប់ទៅទាំងយប់ ដើម្បីសុំយ័ន្តការពារពីព្រះសង្ឃសៀម ដែលល្បីល្បាញខាងដេញព្រលឹងខ្មោចតែហោង។ យ័ន្តនេះមានគូរឆាយាព្រះសង្ឃនៅខាងមុខ ដែលមើលទៅដូចជាឆាយាព្រះសង្ឃសៀមល្បីខាងដេញព្រលឹងខ្មោចតៃហោងមួយអង្គហ្នឹងហើយ។

ឥឡូវនេះ ប្រជាជនសៀមកំពុងចែកចាយឃ្លីបវីដេអូ អំពីក្បួនរថយន្តទាហានសៀម មមាញឹកដឹកជញ្ជូនខ្មោចកូនទាហាន យកទៅចែកឲ្យសាច់ញាតិដល់លំនៅឋានម្តងមួយៗ ជាបន្តបន្ទាប់ រួបភាពហ្វូងសត្វក្អែក និងត្មាតចឹកហែកស៊ីសាកសពផងដែរ។ ចំណែកថ្នាក់ដឹកនាំរដ្ឋាភិបាលសៀម ក៏ដូចជាមេទ័ពសៀម មិនព្រមបញ្ជាក់ពីចំនួននៃការបាត់បង់ជីវិតទាហានរបស់ខ្លួនឡើយ។ ប៉ុន្តែ មានតែអ្នកនយោបាយសៀមវ័យក្មេងម្នាក់ បានចេញមុខបន្ទោសមេដឹកនាំសៀមថា បង្កជម្លោះជាមួយខ្មែរ រួចធ្វើសង្គ្រាមជាមួយខ្មែរ រហូតទទួលបរាជ័យយ៉ាងអាម៉ាស់ចំពោះមុខប្រជាជនសៀម និងនៅលើឆាកអន្តរជាតិ។

អ្នកនយោបាយសៀមវ័យក្មេងរូបនេះ បានអះអាងថា ទាហានសៀមងាប់នៅក្នុងសមរភូមិរយៈពេល៥ថ្ងៃ មានចំនួនរហូតដល់៨៣០០នាក់។ ដំណឹងចំនួនទាហានសៀមងាប់ដ៏ច្រើនសន្ធឹកសន្ធប់នេះ ធ្វើឲ្យសាច់ញាតិកូនទាហានសៀម ដេកមិនលក់ នៅមិនស្ងប់ ក៏នាំគ្នាតាមសួរកាន់តែច្រើនឡើងៗ។

ខណៈពេលឪពុកម្តាយ សាច់ញាតិកូនទាហានសៀម កំពុងទាមទារឲ្យបញ្ជាក់ពីវាសនាកូនចៅសាច់ញាតិរបស់ពួកគេ នៅលើសមរភូមិឈ្លានពានខ្មែរ ហេតុអ្វីបានជាមេទ័ពសៀមបរាជ័យ ប៊ុនស៊ីន ផាតក្លាង ពេលនេះត្រូវពាក់យ័ន្តការពារព្រលឹងខ្មោចទៅវិញ? ចុះយ័ន្តស្រីវ័យចំណាស់ សៅកែចែកឲ្យមួយសំណុំធំ កាលពីប៉ុន្មានថ្ងៃមុនទៅណាអស់ ឬចែកទៅកូនទាហានអស់ហើយ?

និយាយពីជំនឿលើយ័ន្តវិញម្តង។ យន្តក្រណាត់ស តូចបួនជ្រុង ដែលស្រីវ័យចំណាស់ សៅកែ បានប្រគល់ឲ្យមេទ័ពបរាជ័យ ប៊ុនស៊ីន ផាតក្លាង យកទៅចែកកូនទាហានមុនពេលផ្ទុះសង្គ្រាម គឺយ័ន្តក្រណាត់ទាំងនោះ មិនមែនជាយ័ន្តសម្រាប់ការពារ បញ្ចៀសគ្រាប់ទេ ប៉ុន្តែជាយ័ន្ត ដែលអាចារ្យយោគី គូរសម្រាប់តែគ្របលើមុខខ្មោចប៉ុណ្ណោះ។ ដូច្នេះ យ័ន្តក្រណាត់ស ដែល ប៊ុនស៊ីន ផាតក្លាង ចែកឲ្យកូនទាហាននាពេលនោះ គឺសម្រាប់គ្របមុខពួកគេពិតប្រាកដហើយ ក្រោយពេលវីរកងទ័ពខ្មែរបាញ់ងាប់នៅក្នុងព្រៃ លើទឹកដីខ្មែរ។

យន្តក្រណាត់សរបស់ស្រីវ័យចំណាស់ សៅកែ ហ្នឹងហើយ ដែលធ្វើឲ្យកូនទាហានងាប់ពេញព្រៃ លើទឹកដីខ្មែរ ព្រោះវាជាយ័ន្តប្រើសម្រាប់គ្របមុខខ្មោច ឥឡូវបានគ្របយ៉ាងត្រឹមត្រូវហើយនាង!

ក្រោយពីអ្នកនយោបាយសៀមវ័យក្មេងប្រកាសប្រាប់ឪពុកម្តាយថា ទាហានសៀមងាប់រហូតដល់៨៣០០នាក់ ចោលខ្មោចពេញនៅក្នុងព្រៃ បែរជាមន្ត្រីសៀមស្រែកតាមកាសែតឲ្យខ្មែរចូលទៅយកខ្មោចទាំងនោះ។ ខ្មែរប្រកែកថា មិនមែនជាសពវីរកងទ័ពខ្មែរទេ! ខ្មែរបាត់បង់កងទ័ពតិចតួចណាស់ ហើយយកមកចាត់ចែងទុកដាក់ដោយគោរពបំផុត។

មហាជនសៀម ជាពិសេសសាច់ញាតិទាហានសៀម បានព្យាយាមចូលព្រៃរកខ្មោចដោយខ្លួនឯង ប៉ុន្តែត្រូវទាហានសៀមហាមឃាត់ ដេញទៅផ្ទះវិញអស់ទៅ។ ចំណែកដំណឹងខ្មោចកូនទាហានសៀមស្លាប់តែហោង នៅក្នុងព្រៃត្រូវ ប៊ុនស៊ីផាតក្លាង ទុកចោល មិនបានចូលយក ហើមស្អុយរលួយក្លាយជាជីបំប៉នដើមឈើខ្មែរទៅវិញ។ ជាពិសេស មហាជនសៀមចែកចាយលើបណ្តាញសង្គមពីហ្វូងសត្វក្អែក និងត្មាត នាំគ្នាចឹកហែកស៊ីសាកសពថែមទៀតផង។

ដោយសារព្រលឹងខ្មោចកូនទាហានងាប់តៃហោង ចោលឆ្អឹងក្នុងព្រៃច្រើនពេក ហើយនាំគ្នាតវ៉ាមេទ័ពរបស់ខ្លួនមិនបានដេកស្ងប់ ធ្វើឲ្យមេទ័ពបរាជ័យឈ្មោះ ប៊ុនស៊ីន ផាតក្លាង ទៅទាំងយប់អាធ្រាត្រ សុំយ័ន្តការពារពីព្រះសង្ឃល្បីដេញខ្មោច ដែលជាយ័ន្តមានឆាយាព្រះសង្ឃ សម្រាប់ពាក់បន្លាចព្រលឹងខ្មោចកូនទាហាន កុំឲ្យមកតវ៉ាទាមទារសុំយកឆ្អឹងពួកគេទៅផ្ទះវិញ។

សរុបបារមីរបស់យ័ន្តទាំងពីរនេះទៅ គឺមានឥទ្ធិអំណាចខុសគ្នាដាច់ស្រឡះ។ យ័ន្តក្រណាត់ស តូចបួនជ្រុង ផលិតដោយស្រីវ័យចំណាស់ សៅកែ គឺសម្រាប់តែគ្របមុខខ្មោចប៉ុណ្ណោះ។ ចំណែកយ័ន្តក្រណាត់ក្រហម មានឆាយាព្រះសង្ឃ ពាក់លើអាវ គឺសម្រាប់បន្លាចព្រលឹងខ្មោចតៃហោង៕ (Don’t Thai to me)

អត្ថបទដោយ លោក ផាន់ អាណា

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img