គណបក្សខ្មែររួបរួមជាតិ បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជន អ្នកគាំទ្រ ប្រជាពលរដ្ឋ បានចូលរួមសកម្មភាពជាច្រើនរបស់គណបក្ស ទាំងមុនយុទ្ធនាការ ទាំងអំឡុងពេលយុទ្ធនាការ។
គណបក្សខ្មែររួបរួមជាតិ សង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅដោយសន្តិវិធី គ្មានអំពើហឹង្សា គ្មានអំពើចលាចល ណាមួយទេ ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការ រហូតដល់ការបិទបញ្ចប់ការរាប់សន្លឹកឆ្នោត តាមការិយាល័យបោះឆ្នោត។ គណបក្សខ្មែររួបរួមជាតិ ទទួលយកលទ្ធផលបោះឆ្នោត ដែលប្រកាសជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចការបោះឆ្នោត(គ.ជ.ប) ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កាលពីម្សិលមិញ៕
ដោយគិរីដងរែក