28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

គណបក្ស Move Forward និងគណបក្ស Pheu Thai បានព្រមព្រៀងលើតំណែងប្រធានរដ្ឋសភាថៃ

- Advertisement -spot_img

គណបក្ស Move Forward និងគណបក្ស Pheu Thai នៅថ្ងៃចន្ទសប្ដាហ៍នេះបានឈានដល់ការឯកភាពគ្នា ក្នុងការតែងតាំងសមាជិកជាន់ខ្ពស់ម្នាក់នៃក្រុមចម្រុះ របស់ខ្លួន ជាប្រធានរដ្ឋសភាថ្មីរបស់ថៃ។

ការសម្រេចចិត្តខាងលើត្រូវបានប្រកាសដោយមេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat នៅក្នុងសន្និសីទសារព័ត៌មានរួមមួយកាលពីយប់ថ្ងៃចន្ទ ដើម សប្ដាហ៍នេះ ដោយគណបក្សទាំង២ យល់ព្រមតែងតាំងលោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា (Wan Muhamad Noor Matha) ជាប្រធានរដ្ឋសភាថ្មី ហើយការតែងតាំងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសបា្ដហ៍នេះ។ បន្ថែមពីលើនេះ តាមរយៈការសម្រេចចិត្តនេះដែរ គណបក្ស Move Forward នឹងមានអនុប្រធានទី១ នៃរដ្ឋសភា រីឯគណបក្ស Pheu Thai មានអនុប្រធានរដ្ឋសភាទី២។

លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា មានអាយុ ៧៩ឆ្នាំ គឺជាអ្នកនយោបាយជើងចាស់ម្នាក់មកពីខេត្តយ៉ាឡា (Yala ) នៃតំបន់ភាគខាងត្បូងនៃប្រទេសថៃ ហើយលោក ក៏ជាមេដឹកនាំគណបក្ស Prachachat Party ដែលបានចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយគណបក្ស Move Forward នៅក្រោយការបោះឆ្នោតសកលកាលពីខែឧសភា កន្លងទៅ៕

ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img