(បាសេឡូណា)៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Ansu Fati នឹងត្រូវអវត្តមានពីសកម្មភាព បន្ទាប់ពីរងរបួសក្នុងពេលហ្វឹកហាត់ នៅថ្ងៃសុក្រ, នេះបើតាមការឲ្យដឹង ពីក្លិបដែលលេងនៅលីគកំពូលអេស្ប៉ាញ LaLiga ដោយមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ នៃការវិលត្រឡប់ចូលប្រកួតវិញ របស់កីឡាកររូបនេះនោះទេ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា កីឡាករវ័យ២០ឆ្នាំរូបនេះ ត្រូវបានប្តូរចេញ នៅនាទីទី៧៥ ក្នុងការប្រកួតជម្រុះជើងទី២ Europa League ចាញ់ក្នុងលទ្ធផល២-១ កាលពីថ្ងៃព្រហស្បតិ៍ ក្រោមថ្វីជើងក្រុម Manchester United ខណៈ Barcelona បានធ្លាក់ចេញពីលីគ European។
«Ansu Fati បានប៉ះទង្គិចនៅជង្គង់ខាងឆ្វេង អំឡុងពេលហ្វឹកហាត់ នៅពេលរសៀល»នេះបើតាមក្លិប Barcelona បានបង្ហោះលើ Twitter នៅថ្ងៃសុក្រ។
សូមជម្រាបថា Barcelona កំពុងស្ថិតនៅកំពូលតារាង LaLiga ដោយមាន ៨ពិន្ទុ នាំមុខលើក្រុមលំដាប់ទី២ Real Madrid។ ពួកគេនឹងត្រូវជួបក្រុម Almeria នៅក្រៅទឹកដី នាថ្ងៃទី២៧ ខែកុម្ភៈនេះ៕



ប្រភព CNA ប្រែសម្រួលដោយគិរីដងរែក




