25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ខ្សែការពារ Hassane Kamara របស់ Watford ចូលរួមជាមួយ Udinese ប៉ុន្តែនៅបន្តលេងខ្ចីជើងឲ្យ Watford

- Advertisement -spot_img

(វត្តហ្វដ)៖ ក្លិបបាល់ទាត់ Watford លេងនៅលីគលំដាប់ទី២ អង់គ្លេស EFL Championship បានលក់ខ្សែការពារ Hassane Kamara ទៅកាន់ក្លិប Udinese ជាមួយនឹងតម្លៃមិនត្រូវបានគេបង្ហាញនោះទេ ប៉ុន្តែលោកនឹងនៅតែបន្តលេងឲ្យក្លិប Watford ដែលជាម្ចាស់កីឡដ្ឋាន Vicarage Road ដដែល ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ២៨ឆ្នាំ សញ្ជាតិកូដឌីវ័ររូបនេះ បានលេង ២៣ប្រកួតចាប់តាំងពីចូលរួមជាមួយ Watford ដោយផ្លាស់មកពីក្លិបបារាំង Nice កាលពីខែមករា ជាមួយនឹងតម្លៃ ៤លានផោន។

លោកបានជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលក្នុងក្លិប ២០២១-២២ ប៉ុន្តែឥឡូវនេះបានព្រមព្រៀងលើកិច្ចសន្យាលេងឲ្យក្លិប Udinese រហូតដល់រដូវក្តៅ ឆ្នាំ២០២៦។ ក្លិបអ៉ីតាលីមួយនេះ ក៏ផ្តល់ជម្រើសលើកិច្ចសន្យាក្នុងការបន្តរយៈពេល ១ឆ្នាំទៀតផងដែរ៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img