21.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ខ្មាន់កាំភ្លើងបើកការវាយប្រហារលើរថយន្តក្រុង របួសច្រើននាក់នៅ អ៊ីស្រាអែល

- Advertisement -spot_img

ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងមួយ នៅ ជិត ទីក្រុង ចាស់នៃទីក្រុង Jerusalem បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់រងរបួស ក្នុងនោះមាន២នាក់របួសធ្ងន់ នេះបើយោងតាមក្រុមគ្រូពេទ្យ និងប៉ូលិសអ៊ីស្រាអែលបញ្ជាក់។

ការវាយប្រហារនេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខណៈដែលរថយន្តក្រុងដឹកជនជាតិអ៊ីស្រាអែលរង់ចាំនៅចំណតក្បែរ ជញ្ជាំង ខាងលិច ដែលជាកន្លែងអធិស្ឋានដ៏បរិសុទ្ធសម្រាប់ជនជាតិយូដា។

យោងតាមកាសែត Times of Israel បានឲ្យដឹងថា ជនរងគ្រោះរួមមាន ស្ត្រី មានផ្ទៃពោះអាយុ ៣៥ឆ្នាំម្នាក់។ ប៉ូលិស អ៊ីស្រាអែល បាន និយាយថា កងកម្លាំងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីចាប់ផ្ដើមការស៊ើបអង្កេតបន្ទាប់ពីត្រូវបានគេជូនដំណឹងពីការ បាញ់ប្រហារលើរថយន្ត ក្រុង។ ភ្លាមៗប៉ូលិសបានបិទកន្លែងកើតហេតុហើយកំពុងតាមរកជនសង្ស័យដែលរត់គេចខ្លួន។

គួរបញ្ជាក់ថាការវាយប្រហារនៅទីក្រុង Jerusalem បានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងមួយសប្ដាហ៍រវាងអ៊ីស្រាអែល និងយុទ្ធជន ប៉ាឡេស្ទីននៅតំបន់Gaza Strip និងតំបន់ West Bank ដែលកាន់កាប់៕

ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img