28.7 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ខែដំបូង ពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានទឹកប្រាក់ជាង ៤ពាន់លានដុល្លារ កើនឡើងជិត១៧%

- Advertisement -spot_img

ខណៈការនាំចេញរបស់កម្ពុជាជិត ២ពាន់លានដុល្លារកើន ២៧%មួយខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញ មានទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារទៅកាន់ បណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ កើនឡើង ២៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងទីផ្សារអន្តរជាតិកើនឡើងជិត ១៧% នេះយោងតាម របាយការណ៍របស់អគ្គនាយកដ្ឋានគយ,និងរដ្ឋាករ កម្ពុជា។ ទិន្នន័យនេះដដែលនេះបានបញ្ជាក់ថា ក្នុងខែមឹករា ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយ បណ្តាដៃគូសំខាន់ មានទំហំទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះការនាំចេញរបស់ កម្ពុជាមានតម្លៃ ១ ៩៦៧ លានដុល្លារ កើនឡើង២៧% ស្របពេលការនាំចូលមកវិញមានតម្លៃប្រមាណ ២០៩០លានដុល្លារ កើនឡើង ៨.៧%។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា គឺ ចិន ដែលសម្រេចបានទំហំ ពាណិជ្ជកម្មជាង ១.១ពាន់លានដុល្លារ កើនឡើង ១៨.៧% ដោយកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១២១លានដុល្លារ កើនឡើង ៥០.១% ខណៈចិននាំចូលវិញក្នុងតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង១៥.១%។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img