30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ក្រៀលយក្ស Shoebill ជាសត្វដែលជិតផុតពូជនៅលើលោកនេះ

- Advertisement -spot_img

Shoebill ជាប្រភេទសត្វក្រៀលដ៏កម្រ និងជិតផុតពូជលើពិភពលោកនេះទៅហើយវានៅសល់ប្រហែលជាង ៣០០០ ទៅ ៥០០០ ក្បាលតែប៉ុណ្ណោះ ដោយសារតែកត្តាមនុស្សបាន វាតទីជម្រករបស់ពួកវា។ មិនប្លែកទេ ដែលជនជាតិអាស៊ីយើងមិនធ្លាប់ស្គាល់សត្វស្លាបយក្សនេះ ព្រោះវារស់នៅភាគខាងកើតអាហ្វ្រិកត្រូពិចវាមានដើមកំណើតមកពីសត្វដាយណូស័រ ហើយអ្នកវិទ្យាសាស្ត្រហៅវាថាBalaeniceps rex។

សត្វក្រៀលយក្ស Shoebill ចូលចិត្តស៊ីសត្វ ដែលតូចជាងវាដូចជាត្រីlung អន្ទង់ត្រី អណ្ដែង ព្រមទាំងសត្វត្រកួតពស់ និងកូនក្រពើ ថែមទៀតផង។ ដោយឡែកសត្វស្លាបនេះមានកម្ពស់ ដល់ ទៅមួយម៉ែត្រកន្លះ ឯណោះចំណែកឯទម្ងន់ វិញមិនសូវជាធ្ងន់ដូចមើល នឹង ភ្នែកទេវាធ្ងន់បំផុតអស់ត្រឹម៧គីឡូក្រាមហើយ ម៉្យាងទៀតអាកប្បកិរិយារបស់ Shoebill វិញវាតែងតែនៅស្ងៀម និងដើរយឺតៗ ហើយ អាច នឹងរត់ចោលសំបុកក្នុងករណីមានមនុស្សទៅឈ្លានពាន។

សូមបញ្ជាក់ដែរថាសត្វក្រៀល Shoebill ជាសត្វស្លាបកាចសាហាវមានសមត្ថភាពអាចបង្ក គ្រោះថ្នាក់ដល់មនុស្សគ្រប់ពេលប៉ុន្តែវាក៏ជាសត្វដ៏រួសរាយមួយប្រភេទចេះឱនក្បាលឲ្យយើងប៉ះបានដូចសត្វចិញ្ចឹមទូទៅដែរ បច្ចុប្បន្នយើងអាចទៅរកមើលវានៅ ZooTampa សហរដ្ឋអាមេរិកបាន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img