25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

ក្រុមអ្នកក្លាហាន កាំបិតតាំងតោ ដាវ និង ចម្ពាមកៅស៊ូ ៦៦ នាក់ ត្រូវនគរបាលខណ្ឌសែនសុខកោរសក់អប់រំ និង ជើងខ្លាំង ៥នាក់ទៀត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ

- Advertisement -spot_img

(ភ្នំពេញ)៖ ក្រុមអ្នកខ្លាហាន ដែលសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួននោះត្រូវបានសមត្ថកិច្ចកោរសក់និងធ្វើការអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៦៦នាក់ នៅសល់តែ៥នាក់ដែលជាអ្នកកាន់ដាវ និងកាំបិត ចម្ពាមកៅស៊ូត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់ពីបទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

ជនសង្ស័យជើងខ្លាំងទាំង៥នាក់វិញ មានឈ្មោះថា ១-ឈ្មោះកៅ សុវណ្ណារិទ្ធ ហៅម៉ី ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ២-ឈ្មោះគឹម កក្កដា ភេទប្រុសអាយុ១៥ឆ្នាំ , ៣-ឈ្មោះហៀង លឹមហាក់ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះថុង សុគុណ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ រោងចក្រ និង៥-ឈ្មោះស្រ៊ាង ភក្កីភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ។ ជនសង្ស័យទាំង៥នាក់នេះស្ថិតក្នុង ចំណោមបក្សពួក៧១នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេប្រមូលផ្តុំគ្នាត្រៀមប្រើហិង្សាទៅលើគូបដិបក្ខ ។ ដោយឡែកក្មេងទំនើងចំនួន៦៦នាក់ទៀត ត្រូវបានសមត្ថកិច្ច កោរសក់ហើយអញ្ជើញឪពុកម្តាយ បងប្អូនឱ្យមកធានាយកទៅអប់រំជាបណ្តើរ ៗតាំងពីវេលាល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២។

គួរបញ្ជាក់ថា យុវជនទំនើង ចំនួន៧១នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង តាមផ្លូវលេខ១៩៦៦ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលពួកគេណាត់ជួបគ្នា ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ចម្ពាមកៅស៊ូ ប្រុងប្រើហិង្សាជាមួយគូទំនាស់។សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន២៨គ្រឿង និងដាវ កាំបិតប៉័ងតោ និងចម្ពាមកៅស៊ូ ដែលលាក់ទុកក្នុងព្រៃផងដែរ។

តាមនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា នៅវេលាយប់នោះកម្លាំង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានជិះល្បាតនៅក្នុងមូលដ្ឋានក៏បានប្រទះឃើញយុវជនស្ទាវមួយក្រុមជួប ប្រមូលផ្តុំគ្នា ហើយក៏ធ្វើការឡោមព័ទ្ធឃាត់ខ្លួន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img