26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជាបានពង្រីកមុខងារថ្មី “NHAM24 Taxi” ដើម្បីជួយសម្រួលទៅដល់មធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ

- Advertisement -spot_img

រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣

ក្រុមហ៊ុនNHAM24 បានដាក់ដំណើការជាផ្លូវការនូវសេវាកម្មហៅមធ្យោបាយធ្វើដំណើររបស់ខ្លួនNHAM24 Taxi នៅថ្ងៃនេះ។ សេវាកម្មថ្មីនេះ(NHAM24 Taxi)ផ្ដល់ជូនអ្នកប្រើប្រាស់នូវការពេញចិត្តតាំងពីពេលហៅរហូតដល់ពេលចុះហើយផ្នែកបម្រើសេវាកម្ម​អតិថិជន និងការជជែកផ្ទាល់ពីក្រុមការងារគ្រប់ពេលវេលា ពោលគឺ 24 ម៉ោងដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់និងការឆ្លើយតបរហ័សចំពោះតម្រូវការបន្ទាន់។ ការបើកដំណើរការមុខងារថ្មីនេះនឹងត្រួសត្រាយផ្លូវសម្រាប់វិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាដោយបង្ហាញអំពីការពង្រីកសេវាកម្មទៅកាន់វិស័យដែលកំពុងអភិវឌ្ឍន៍ជាច្រើន។

ក្រុមហ៊ុន NHAM24 ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផ្តល់ជូនសេវាកម្ម ដ៏គួរអោយទុកចិត្តបំផុត។ ជាមួយសេវាកម្មថ្មី NHAM24 Taxi នេះនឹងបញ្ជាក់កាន់តែច្បាស់ថា NHAM24 គឺពិតជាកម្មវិធីទូរស័ព្ទដៃឈានមុខគេនៅក្នុងទីផ្សារ ដែលផ្តល់ជូននូវសេវាកម្មគ្រប់ប្រភេទក្នុងកម្មវិធីទូរស័ព្ទដៃតែមួយ។NHAM24 បំពេញតម្រូវការប្រចាំថ្ងៃសំខាន់ៗដូចជា៖ការដឹកជញ្ជូនអាហារ និងគ្រឿងទេសការទិញឥវ៉ាន់ការដឹកជញ្ជូនទំនិញរហ័សទិញលក់ និងមុខងារច្រើនទៀតដល់អ្នកប្រើប្រាស់គ្រប់កាលៈទេសៈនៅក្នុងឆ្នាំ 2023 នេះ។

អ្នកជំនាញវិស័យទំនាក់ទំនង និងជាអតិថិជនNHAM24 ម្នាក់ឈ្មោះអរុណរស្មីបាននិយាយថា៖ “វាពិតជាងាយស្រួលណាស់ដែលកម្មវិធីទូរស័ព្ទដៃមួយមានពហុមុខងារដែលអាចបំពេញនូវតម្រូវការផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អតិថិជនបានហើយក៌ជាក្រុមហ៊ុនរបស់កម្ពុជាទៀត ដែលពួកគេពិតជាយល់ពីអ្វីដែលយើងត្រូវការមែន។ ខ្ញុំពេញចិត្តនឹងគាំទ្រក្រុមហ៊ុនក្នុងស្រុកហើយជឿជាក់ថាក្រុមហ៊ុនក្នុងស្រុកនឹងកាន់តែរីកចម្រើនទ្វេដង។”

តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ក្រុមហ៊ុនNHAM24 បានខិតខំប្រឹងប្រែងរីកចម្រើនក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារធំជាងគេក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីនេះដោយបម្រើអតិថិជនរាប់លាននាក់និងអាជីវកម្មក៏ដូចជាអ្នកបើកបររាប់ពាន់នាក់ទាំងកំឡុងពេលជំងឺរាតត្បាតកូវីដរហូតដល់ពេលបច្ចុប្បន្ន។

ក្រុមហ៊ុនNHAM24 តែងតែទទួលយកមតិយោបល់របស់អតិថិជនយ៉ាងយកចិត្តទុកដាក់ហើយកែលម្អដើម្បីបង្កើនប្រសិទ្ធភាពដោយផ្ទាល់នូវនីតិវិធីប្រតិបត្តិការនិងបច្ចេកទេស។ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើអ្នកប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែក៏ផ្តោតលើអ្នកបើកបររបស់ខ្លួនផងដែរ។កម្មវិធីនេះបានបង្កើតឡើងពីបទពិសោធន៍ពិតៗរបស់អ្នកបើកបរនិងអភិវឌ្ឍកាន់តែប្រសើរជានិច្ចសម្រាប់អ្នកប្រើប្រាស់។

ស្ថាបនិករបស់ NHAM24 លោក ចាន់ បូរីម៉ា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការគាំទ្រយ៉ាងធំធេងពីសំណាក់អតិថិជន និងអ្នកបើកបររបស់ពួកយើង។ ដោយសារតែមានការគាំទ្រពីពួកគាត់ ទើបជម្រុញទឹកចិត្តពួកយើងឱ្យសម្រេចចិត្តពង្រីកសេវាកម្ម NHAM24 Taxi នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ពួកយើងនៅតែបន្តពង្រឹងសេវាកម្មរបស់យើងឱ្យកាន់តែប្រសើរ ជាពិសេសដើម្បីពង្រីកខ្លួនទៅកាន់ខេត្តក្រុងដទៃទៀត។ ហើយយើងក៏ប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អតិថិជនទាំងអស់នៅតែបន្តគាំទ្រក្នុងដំណើរមួយនេះ។

NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូងដែលមានផ្តល់ជូនផលិតផលទៅកាន់មនុស្សនិងមនុស្ស ទៅកាន់ទីកន្លែងនានាជាមួយបទពិសោធន៍ល្អដល់អតិថិជន។កម្មវិធីនេះថែមទាំងផ្តល់នូវសេវាកម្មហៅមធ្យោបាយធ្វើដំណើរបន្ថែមលើសេវាកម្មជាច្រនហើយដូចជា៖ការដឹកជញ្ជូនអាហារនិងគ្រឿងទេសការទិញឥវ៉ាន់ការដឹកជញ្ជូនទំនិញរហ័សទិញលក់ជាច្រើនទៀត។

ជិះជាមួយNHAM24 ថ្ងៃនេះទាញយកកម្មវិធីនៅទីនេះ៖

https://go24.app/MJVAB2MaVSjGaoE29

សម្រាប់​ការ​ចាប់អារម្មណ៍ធ្វើជាអ្នកបើកបរសូម​ទាក់ទង​មក​៖

ទូរស័ព្ទ៖ 015 642 911 / 017 642 911

សម្រាប់​ការ​សាកសួរនិង​ព័ត៌មានបន្ថែម ​សូម​ទាក់ទង​មក​៖

ឈ្មោះ៖អ៊ឹងប៉ូហុក

តួនាទី៖ Senior Marketing

អ៊ីមែល៖ pohok@go24.sg

ទូរស័ព្ទ៖ 015 580 624

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img