ក្រុមហ៊ុនប្រតិបត្តិការហោះហើរជាប្រចាំ ក៏មានក្រុមហ៊ុនប្រតិបត្តិការហោះហើរផ្សេងទៀតលក្ខណៈ Charter or Private Jet។
ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលប្រកាសបញ្ឈប់ប្រតិបត្តិការហោះហើរត្រង់ពីទីក្រុងវៀងច័ន្ទ-មកទីក្រុងភ្នំពេញ កាលពីពាក់កណ្តាលខែមិថុនា បើតាមលោក សានីរាន គិតត្រឹមចុងខែកក្កដាក្រុមហ៊ុននេះនៅតែបន្តប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរនៅឡើយ។

មន្រ្តីសម្របសម្រួលនៅស្ថានីយអ្នកដំណើររូបនេះ ក៏លើកឡើងពីស្ថានភាពនៅអាកាសយានដ្ឋានសៀមរាបអង្គរបច្ចុប្បន្ន ទទួលជើងហោះហើរជាមធ្យមមានឡើងចុះប្រមាណ ៤០ ជើងក្នុងមួយថ្ងៃ ហើយអាចលើសខ្វះតិចតួច។
លោក សានីរាន ក៏បង្ហើបឲ្យដឹងថា នៅចុងឆ្នាំនេះមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗជាច្រើនទៀត នឹងភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្ករ ស្របពេលជារដូវ high season ដែលមានមានភ្ញៀវទេសចរមកកម្សាន្តច្រើន។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាកាលពីពេលថ្មីៗនេះ បានលើកឡើងអំពីការពង្រីកកិច្ចសហការលើវិស័យដ៏សក្តានុពលមានទាំងផ្នែកធុរកិច្ច ការវិនិយោគ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើតជើងហោះហើរត្រង់ពីទីក្រុងហុងកុងមកខេត្តសៀមរាបប្រទេសកម្ពុជា។
ដោយអមដំណើរលោក John KC LEE ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា តំណាងក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាកាសយានដ្ឋានកម្ពុជា ដើម្បីបង្កើនការតភ្ជាប់ជើងហោះហើរពីកម្ពុជានិងទីក្រុងហុងកុង។

ដោយគិរីដងរែក