24.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ក្រុមទាហានស៊ីឈ្នួល រុស្ស៊ី នឹងកម្ទេច អ៊ុយក្រែន

- Advertisement -spot_img

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ចេញរូបថតពីផ្កាយរណបបង្ហាញពី កូរ៉េខាងជើងកំពុងលួចផ្ដល់អាវុធដល់ក្រុមទាហានស៊ីឈ្នួល Wagner Group ដើម្បីជួយប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន ។

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា រូបមួយសន្លឹកដែលថតបាននៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បង្ហាញពីរថភ្លើងរុស្ស៊ីចំនួន ៥ គ្រឿងផ្ទុកទៅដោយកុងតឺន័រដឹកជញ្ជូន ធ្វើដំណើរពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកូរ៉េខាងជើង ហើយរថភ្លើងនោះបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញនាថ្ងៃបន្ទាប់ ។

លោក Kirby ជឿជាក់ថា រថភ្លើងទាំងនោះបានផ្ទុកទៅដោយសព្វាវុធរបស់កូរ៉េខាងជើង ប៉ុន្តែលោកអះអាងថា បរិមាណនៃអាវុធដែលបានប្រគល់ទៅឲ្យក្រុមនេះ មិនបានផ្លាស់ប្តូរលើសមរភូមិប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សេតវិមានក៏បានបញ្ជាក់កាលពីខែធ្នូដែរថា កូរ៉េខាងជើងបានបញ្ជូនគ្រាប់រ៉ុកកែត និងកាំជ្រួចមីស៊ីលចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីឲ្យក្រុមទាហានស៊ីឈ្នួល Wagner Group ប្រើប្រាស់ដើម្បីវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានចាត់ថ្នាក់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏គ្រោះថ្នាក់មួយ ដោយសារតែអំពើឃោរឃៅ និងការរំលោភសិទ្ធិមនុស្ស ដែលពួកគេបាននិងកំពុងប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រភព Skynews ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img