ក្នុងសន្និសីទសារព័ត៌មានស្តីពី កម្មវិធីសុខាភិបាល សប្បុរសធម៌ធ្វើការវះកាត់ផ្ទៃមុខ ឆ្អឹងថ្គាម និងដុំសាច់ ក្នុងបំពងកជាដើម នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត បាស៊ីមចាម៉ាវ លើក ឡើងថា ការព្យាបាលជំងឺលើផ្ទះមុខ ឬដុំសាច់លើ “ក” នេះ ជាជំងឺពិបាកបិទបាំងជាងជំងឺផ្សេងៗ ដែលស្ថិត នៅលើរាងកាយរបស់មនុស្ស ដូច្នេះជំងឺទាំងអស់នេះ គឺ សំខាន់ណាស់ក្នុងការព្យាបាល ហើយអាចជួយដល់ អ្នកជំងឺសម្រួលដល់ផ្លូវអារម្មណ៍ ។
លោកវេជ្ជបណ្ឌិត បានបន្តថា ការមកជួយព្យាបាលនេះ គឺត្រូវនឹងជំនាញរបស់ក្រុមគ្រូពេទ្យស្ម័គចិត្រទាំងអស់ នោះ ហើយមួយទៀតជំងឺដុំសាច់លើមុខនេះ កន្លងមក មានការពិបាកព្យាបាល និងធ្វើការវះកាត់ តែបច្ចុប្បន្ន អាចវះកាត់បានដោយជោគជ័យ ហើយការវះកាត់ដល់ ជំងឺនេះ គឺអាចជួយអ្នកជំងឺឲ្យមានស្មារតីល្អឡើងវិញ នៅក្នុងសង្គម ទើបមជ្ឈមណ្ឌលសង្គ្រោះ និងកិច្ច ការងារមនុស្សធម៌ព្រះអង្គម្ចាស់សិនមាន ជួយព្យាបាល ។
ចំណែក ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជាបានថ្លែងថា ការជួយ ព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ជាចំណែកមួយដែល អារ៉ាប៊ីសាអ៊ូឌីត ចង់ចូលរួមលើកកម្ពស់វិស័យ សុខមាលភាពរបស់ពលរដ្ឋកម្ពុជា ហើយបន្ទាប់ពីការ រៀបចំស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត រួចរាល់នៅរាជធានី ភ្នំពេញ គឺនឹងបន្តជួយក្នុងជំនាញផ្សេងៗទៀត មាន ផ្នែកសុខាភិបាល និងអាហារូបករណ៍ជាដើម ។
នៅក្នុងឱកាសនោះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានថ្លែង អំណរគុណ ចំពោះគ្រូពេទ្យស្ម័គ្រចិត្តអារ៉ាប៊ីសាអ៊ូឌីត បានមកជួយព្យាបាលជំងឺពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យអង្គឌួង ខណៈកន្លងមកសកម្មភាព នេះ ក៏ធ្លាប់បានធ្វើផងដែរ ។
ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្តេជ្ញាធ្វើ ការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ដែលធ្វើ បេសកកម្មនៅកម្ពុជា ក៏ដូចជាពង្រឹងនូវកិច្ចសហ ប្រតិបត្តិការនានារវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ហើយនៅចុងឆ្នាំនេះ ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នឹងមាន វត្តមាននៅកម្ពុជាផ្ទាល់ ៕
ដោយគិរីដងរែក