23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ក្រសួងផ្សព្វផ្សាយដល់ទេសចរពី «អ្វីគួរធ្វើ និងមិនគួរធ្វើ» ក្នុងពេលដើរកម្សាន្តភ្ជុំបិណ្ឌ

- Advertisement -spot_img

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ឯកសារផ្សព្វផ្សាយគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង តាមគន្លងប្រក្រតីភាពថ្មី ពិសេសក្នុងពេលដើរទស្សនាកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ក្រសួងទេសចរណ៍ក៏បានជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវឯកសារផ្សព្វផ្សាយនេះ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ដោយផ្អែកលើអភិក្រមចម្បងគឺ «ការពង្រឹងភាពជឿជាក់ ទំនុកចិត្ត»។

ក្នុងនោះផងដែរប្រតិប្រតិបត្តិករទេសចរណ៍អាចទាញយក QR Code ក្នុងសេចក្តីជូនដំណឹងនេះដើម្បីទទួលបានឯកសារផ្សព្វផ្សាយជាទម្រង់អេឡិចត្រូនិច។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img