26 C
Phnom Penh
Thursday, December 26, 2024
- Advertisement -spot_img

ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“

- Advertisement -spot_img

នៅថ្ងៃទី២៤ ខែធ្នូ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា នៅថ្ងៃទី ២៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកស្រី Mao Ning បានឆ្លើយតបថា សហរដ្ឋអាមេរិកទទូចចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“ ឱ្យវាក្លាយជាច្បាប់ ដែលក្នុងនោះ មានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន និយាយបំផ្លើសពី “ការគំរាមកំហែងរបស់ចិន” អះអាងពីការផ្តល់ការគាំទ្រផ្នែកយោធាចំពោះតំបន់តៃវ៉ាន់នៃប្រទេសចិន ប្រើអំណាចរដ្ឋដោយផ្តេសផ្តាសដើម្បីគាបសង្កត់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសេដ្ឋកិច្ចរបស់ចិន និងរឹតត្បិតការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនចិននិងសហរដ្ឋអាមេរិក បានប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ព្រមទាំងរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការលំនឹងទំនាក់ទំនងទ្វេភាគី ។ ភាគីចិនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះរឿងនេះ ព្រមទាំងបានលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិករួចហើយ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img