(ដូហា)៖ ក្រសួងការបរទេសរបស់កាតា នៅថ្ងៃសុក្របានកោះហៅឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសរបស់ខ្លួន និងបានប្រគល់កំណត់ហេតុតវ៉ាមួយទៅកាន់ឯកអគ្គរដ្ឋទូត ស្តីពីការលើកឡើងរបស់អ្នកស្រី Nancy Faeser រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ ទាក់ទងនឹងការធ្វើជាម្ចាស់ផ្ទះរបស់កាតា នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
សូមជម្រាបថា អ្នកស្រីរដ្ឋមន្ត្រីមហាផ្ទៃ បានធ្វើការរិះគន់លើកំណត់ត្រាសិទ្ធិមនុស្សរបស់កាតា នៅអំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។



ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក