32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

ក្រសួងកសិកម្ម និងអាជ្ញារធរខេត្តកំពង់ធំ រិះរកវិធានការស្ទាក់ទឹកដើម្បីសង្គ្រោះផលស្រូវប្រជាពលរដ្ឋ

- Advertisement -spot_img

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អម ដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងទុំ ត្រូវ ប្រមូលផល តែត្រូវរ៉ងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅ ក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ បានសសេរលើផេកផ្លូវការថា ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីប្រជាកសិករបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្នុងស្ថានភាពនេះ មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ ជាការកត់សម្គាល់ឯកឧត្តម ឌិត ទីណា បានពិនិត្យលទ្ធភាពក្នុងដំណើរបេសកកម្មនេះដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានីភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ដើម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ។ ម្យ៉ាងវិញទៀតប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បី បានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ(ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img